ប្រធានយូអ៊ិនអំពាវនាវ ឲ្យមេដឹកនាំពិភព លោកចុះកិច្ចព្រម ព្រៀងក្រុងប៉ារីសទៅ លើបញ្ហាបម្រែបម្រួល អាកាសធាតុ

អ.ស.ប៖ លោក បាន គីមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានអំពាវឲ្យបណ្តាមេដឹកនាំ ពិភពលោក ចូលរួមចុះកិច្ចព្រមព្រៀង ក្រុងប៉ារីសទៅលើការ បម្រែបម្រួល អាកាសធាតុដែលកម្មវិធីនេះ នឹងប្រព្រឹត្តធ្វើឡើង នៅក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងគ្នាលើបញ្ហា បម្រែបម្រួលអាកាស ត្រូវបានអនុម័ត នៅCOP21កាលពីខែធ្នូ ឆ្នាំមុន នាទីក្រុងប៉ារីស ដែលជាប្រវត្តិសាស្ត្រមួយ ដើម្បីចង្អុលបង្ហាញ ប្រាប់ដល់ពិភពលោក ឲ្យទទួលខុសត្រូវទៅលើការ បម្រែបម្រួលអាកាសធាតុ ។ លោក បាន បានថ្លែងដោយត្រួសៗ ដល់សមាជិករដ្ឋទាំងឡាយ អំពីការនឹងឈានដល់ ពិធីចុះកិច្ចព្រមព្រៀង ។

លោកបានបន្ថែមថា " វានឹងជួយបង្កើនដល់យើងនូវការចង់បាន ដែលជាមូលដ្ឋានគ្រឹះមួយ ហើយសំខាន់ បើសិនជាយើងរក្សា បាននូវសីតុណ្ហភាពកើនឡើង លើភពផែនដី ខណៈដែលនៅក្រោម ២អង្សាសេនៅឡើយ ហើយធ្វើយ៉ាងណាទប់ស្កាត់ ឲ្យបានឲ្យនៅត្រឹមតែ ១,៥អង្សាប៉ុណ្ណោះ" ។

ប៉ុន្តែ លោក បាន បានចង្អុលបង្ហាញថា កិច្ចការនេះមិនទាន់បញ្ចប់នោះទេ ។ លោកបានសង្កត់ធ្ងន់ថា "ជាការពិតណាស់ វាទើបតែចាប់ផ្តើម ។ នៅក្នុងឆ្នាំ២០១៦ យើងត្រូវតែធ្វើនូវអ្វីដែលយើងបានលើកឡើង" ។

លោកបានថ្លែងថា នៅថ្ងៃទី២២ ខែមេសា ជាពេលាវេលាសំខាន់សម្រាប់កិច្ចការនេះ "ខ្ញុំជំរុញដល់ភាគីទាំងឡាយ ដែល មកពីបណ្តារដ្ឋាភិបាលនានាចូលរួម" ៕

ប្រធានយូអ៊ិនអំពាវនាវ ឲ្យមេដឹកនាំពិភព លោកចុះកិច្ចព្រម ព្រៀងក្រុងប៉ារីសទៅ លើបញ្ហាបម្រែបម្រួល អាកាសធាតុ

ប្រធានយូអ៊ិនអំពាវនាវ ឲ្យមេដឹកនាំពិភព លោកចុះកិច្ចព្រម ព្រៀងក្រុងប៉ារីសទៅ លើបញ្ហាបម្រែបម្រួល អាកាសធាតុ