អ៊ឺរ៉ុបនិងតួគី នឹងបើកកិច្ចប្រជុំ កំពូលពិសេស មួយនៅក្នុងខែមិនា

បរទេស៖ ប្រភពព័ត៍មានពី BBC បានឲ្យដឹងនៅថ្ងៃនេះថា ប្រទេសតួគី និងសហគមន៍អ៊ឺរ៉ុប នឹងរួមគ្នាធ្វើការពិភាក្សា ពិសេសមួយទៅលើ បញ្ហាវិបត្តិនៃ ជនអន្តោប្រវេសនៅ កំឡុងដើមខែមិនានេះ។

លោកប្រធាន ក្រុមប្រឹក្សារបស់ សហភាពអ៊ឺរ៉ុប Donald Tusk បាននិយាយនៅ យប់ថ្ងៃម្សិលមិញ នៅឯការពិភាក្សាគ្នា មួយនៅក្នុងទីក្រុង Brussels ថាការងារដែលត្រូវធ្វើ ជាមួយតួគីគឺជាការងារ អាទិភាពរបស់ពួកយើង។ អ៊ឺរ៉ុបធ្លាប់បានសន្យា ក្នុងការផ្តល់ជំនួយប្រមាណ ៣ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសតួគី ដើម្បីបង្វែរថវិកាទាំងនោះ ទៅជាកន្លែងស្នាក់នៅ សម្រាប់ជនភៀសខ្លួន។

តាមរបាយការណ៍ ឆ្នាំ២០១៥ បានបញ្ជាក់ថា អ៊ឺរ៉ុបបានទទួលជនភៀស ខ្លួនដល់ទៅជាង ១លាននាក់ ដែលបានធ្វើឲ្យវា បានក្លាយជាវិបត្តិ ជនអន្តោប្រវេសដ៏ អាក្រក់បំផុតរបស់ ពិភពលោកគិតចាប់តាំង ពីសម័យសង្គ្រាម លោកលើកទី ២មក៕

អ៊ឺរ៉ុបនិងតួគី នឹងបើកកិច្ចប្រជុំ កំពូលពិសេស មួយនៅក្នុងខែមិនា