បើកម៉ូតូលឿនមិនប្រយ័ត្ន បុកគូថរថយន្តដឹក កូនឈើចតនៅស្ងៀម បណ្តាលឲ្យស្លាប់ នៅស្រុកជុំគីរី

កំពត៖ ជនរងគ្រោះបើកម៉ូតូម្នាក់ឯង បុកគូថរថយន្តដឹក កូនឈើចំពេញទំហ៉ឹង ដែលចតនៅស្ងៀម  បណ្តាលឲ្យ ស្លាប់នៅនឹងកន្លែង កើតហេតុកាលពីម៉ោង៦និង ៥៥នាទីយប់ ថ្ងៃទី១៨ ខែគុម្ភះ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិ លេខ៤១ ស្ថិតក្នុងភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា៖ ជនរងគ្រោះ ឈ្មោះស ខុម ភេទប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិតាមុខ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។បើកម៉ូតូម៉ាក ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1B-2392។

ដោយឡែកអ្នកបើក រថយន្តបង្ក មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើទេ រហូតមកដល់ពេលនេះ ក្រោយកើតហេតុ ភ្លាមបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅកន្លែង កើតហេតុ ម៉ាកហ៉ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1292។

នគរបាលរូបនេះ បន្តថា ជនរងគ្រោះ បានបើកម៉ូទូម្នាក់ឯងក្នុងល្បឿនលឿន ក្នុងទិដៅពីជើងទៅត្បូងលុះដល់ ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកចំគូថរថយន្តបង្កពី ក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុតែម្តងខណៈរថយន្តបង្កខាងលើបាន បែកកង់ ហើយឈប់ចត នៅស្ងៀម លើចិញ្ចើមថ្នល់ដោយមិនដាក់ ស្លាកសញ្ញាប្រាប់ឲ្យដឹង ពីការឈប់ចតអ្វីទាំងអស់។

ក្រោយហេតុការណ៍ សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារមកដល់ទទួលយក វិលត្រឡប់ទៅផ្ទះចាត់ចែងធ្វើ បុណ្យតាមប្រពៃណីហើយ។ បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូជនរងគ្រោះ បាន និងកំពុងតែរក្សាទុកនៅ ឯអធិការដ្ឋាននគរបាលស្រុកជុំគីរី ដើម្បីរង់ចាំម្ចាស់រថយន្ត ចេញមក ដោះស្រាយគ្នា និងអនុវត្តតាមផ្លូវច្បាប់៕