Nissan នឹងបង្កើតរោងចក្រ ថ្មីនៅក្នុង ប្រទេសភូមា

រ៉ងហ្គូន៖ ក្រុមហ៊ុនផលិត រថយន្តជប៉ុន Nissan នឹងស្ថាបនារោងចក្រ ផលិតរថយន្តថ្មីមួយ នៅក្នុងប្រទេសភូមា ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ថា ក្រុមហ៊ុន Nissan បានបង្កើតរោងចក្រ ផលិតរថយន្តដំបូង នៅក្នុងប្រទេសភូមា ។

នៅក្នុងសេចក្តី ប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្រុមហ៊ុន Nissan នឹងស្ថាបនារោងចក្រ របស់ខ្លួននៅ Bago ដែលមានរយៈចម្ងាយ ៨០គីឡូម៉ែត្រ ភាគឥសាន ក្រុងរ៉ងហ្គូន ហើយក្រុមហ៊ុននឹង រំពឹងថា អាចផលិតបាន ១០,០០០គ្រឿង និងមានបុគ្គលិកប្រមាណ ៣០០នាក់ ៕