Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

អ្នកគាំទ្រ​ក្រុម​​ Manchester United​ ​បាន​ទទូច​សុំ​ឲ្យ​ក្លឹប​បណ្ដេញ​អ្នកចាត់ការ​ Louis van Gaal ​ចេញ​ភ្លាមៗ និង​តែង​តាំង​ Jose Mourinho ជា​អ្នកចាត់ការ​ថ្មី​ផ្លូវការ​ឲ្យ​បាន​ឆាប់​បំផុត បន្ទាប់​ពី​​ក្រុម​បិសាច​ក្រហម ​បាន​ចាញ់​​ ២-១ ​​ក្រោម​ថ្វី​ជើង​ក្រុម​​នៅ​​ដាណឺម៉ាក FC Midtjylland ​​ដែល​ទើប​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៩ ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​៣២​ក្រុម ជើង​ទី​១​យប់​មិញ។

 

Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

 

Man Utd ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ដាណឺម៉ាក ដោយ​អវត្តមាន​កីឡាករ​សំខាន់ៗ​១៣​នាក់ ដែល​មាន​បញ្ហា​របួស ខណៈ​ដែល​អ្នកចាំទី​ David de Gea ​បាន​រង​របួស​ពេល​កម្ដៅ​សាច់ដុំ​មុន​ប្រកួត​ទៀត។ យ៉ាង​ណា Memphis Depay ​បាន​ស៊ុត​ឲ្យ​ Man Utd នាំ​មុខ​មុន​នាទី៣៧ តែ​ត្រូវ​ម្ចាស់​ផ្ទះ​វាយ​បក​២​គ្រាប់​វិញ ដោយ​ Pione Sisto ​នាទី​៤៤ និង​ Paul Onuachu ​នាទី​៧៧។

 

​ក្រោម​ការ​ដឹក​នាំ​២​ឆ្នាំ​របស់​អ្នកចាត់ការ​ហូឡង់​ Van Gaal ក្រុម​បិសាច​ក្រហម ​បាន​ចាញ់​ក្រុម​នៅ​កម្រិត​ទាបៗ​ដូច​ជា MK Dons និង​ Middlesbrough ​ហើយ​យប់​មិញ​ថែម​ទាំង​ចាញ់​ Midtjylland ដែល​ខក​ខាន​​លេង​ជាង​២​ខែ​ទៀត​​ (ដោយសារ​សម្រាក​រដូវ​រងា) ​កាន់​តែ​ធ្វើ​​ឲ្យ​អ្នកគាំទ្រ​ក្ដៅ​ចិត្ត​ ​និង​បង្ហាញ​អារម្មណ៍​លើ​ Twitter ​​ចង់​បាន​​ Mourinho ជា​អ្នកចាត់ការ​ថ្មី​ឆាប់ៗ។

 

Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

Mourinho ទៅ​អ៊ីតាលី​មើល​ Inter Milan ​កាល​ថ្ងៃ​សៅរ៍​ ​និង​មើល​ជើង​ Maruo Icardi

 

​​រីឯ​ Mourinho ដែល​​​​សារព័ត៌មាន​ជា​ច្រើន បញ្ជាក់​ថា​នឹង​​ជំនួស​ Van Gaal ក្រោយ​ចប់​រដូវ​កាល​នេះ ឬ​អាច​នឹង​ឆាប់ៗ​​ចុង​ខែ​នេះ ត្រូវ​​បាន​គេ​ឃើញ​ទៅ​មើល​ការ​ប្រកួត​របស់​ក្រុម​ Inter Milan កាល​ថ្ងៃ​សៅរ៍ ខណៈ​ដែល​​​សារព័ត៌មាន​អ៊ីតាលី Corriere dello Sport បាន​ឲ្យ​ដឹង​ថា ​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ ចង់​ទិញ​​យក​ខ្សែ​ប្រយុទ្ធ Maruo Icardi ​ទៅ​ Old Trafford ពេល​លោក​ឡើង​ដឹក​នាំ Man Utd៕

 

Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

 

Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

Fans Man Utd ​អង្វរ​ក្លឹបឲ្យ​​​តែង​តាំង​ Mourinho ​​ក្រោយ​ចាញ់​យប់​មិញ

 

-ចុចអាន៖ Man Utd ​អាច​នឹង​តែង​តាំង​ Mourinho ​មុន​​ប៉ះ​ Arsenal

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ metro