​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​

Doliprane TVC

​ជា​ព័ត៌មាន​ភ្ញាក់ផ្អើល​មួយ ដែល​អាចារ្យ​ដ៏​ល្បីល្បាញ​ខាង​ចារ​សាក់​យ័ន្ត្រ​របស់​ថៃ ឈ្មោះ នូ ក័ន​ផៃ ជិះ​យន្តហោះ​ត្រង់​មកកាន់​ទឹកដី​កម្ពុជា ដើម្បី​សាក់​យ័ន្ត​ឱ្យ​ប្តី​ប្រពន្ធ​តារា​ហូលីវូដ អេ​ន​ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត ដែល​កំពុង​ថត​ភាពយន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចំណងជើង​ថា « First They Killed My Father» ។​​លោកស្រី អេ​ន​ជូ​លី​ណា ចូ​លី បាន​សាក់ ៣ ចំណុច​បន្ថែម មាន​អក្ខរា​ចារ​មង្គល​សិរី និង ប្រេត​ភី​ត សាក់​អក្សរ ៥ ជួរ មាន​អត្ថន័យ​ជា​បទ​ចម្រៀង ។ ព័ត៌មាន​នេះ​គេ​ឃើញ Post នៅក្នុង Instagrame សួនតួ​របស់​នាង ចូ​លី ។​

​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​

​ការ​សាក់​យ័ន្ត្រ​លើក​នេះ មិនមែន​ជាការ​សាក់​ឱ្យ នាង ចូ​លី កាលពី​ឆ្នាំ ២០០៣ ទេ តែ​លើក​នេះ​ជាការ​សាក់ អក្សរ​សិរី​មង្គល​, ចំណែក ប្រេត​ភី​ត សាក់​អក្សរ ៥ ជួរ មាន​អត្ថន័យ ភោគទ្រព្យ ជោគ​សំណាង នៅ​ផ្តុំ​ពោះ បូក​នឹង​អត្ថន័យ នៃ​បទ​ចម្រៀង «When The Deal Goes Down» របស់​អ្នកចម្រៀង បប់ ឌី​លេន ថន ជា​អក្សរ ”We live, we die, we know not why, but I’ll be with you” អក្សរ​ទាំងនេះ​ជា​ស្នាដៃ​របស់ ចូ​លី ផ្ទាល់​តែម្តង ដើម្បី​បញ្ជា​ក់នូវ​សក្ខីភាព​នៃ​ជីវិត​គូ​ស្វាមី​-​ភរិយា​របស់ខ្លួន ដោយ​អាចារ្យ នូ បាន​ប្រើ​ទឹកខ្មៅ​សាក់​ដូចគ្នា​ទាំងពីរ​នាក់ ។​

​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​

​កូនសិស្ស​របស់​អាចារ្យ នូ បាន​និយាយថា ស្នាម​សាក់​របស់​នាង ចូ​លី មាន​អត្ថន័យ​ដល់​ថាមពល​ស័ក្តិសិទ្ធិ ចំពោះ​ខ្លួន ដូចជា បើ​សា​ម៉ី​ខ្លួន​ប្រព្រឹត្ត​អំពើ​មិនល្អ ថាមពល​ម​ហិ​ទ្ធិ​ប្ញ​ទ្ធិ​នឹង​សាបរលាប តែបើ​ប្រព្រឹត្ត​អំពើ​ល្អ នឹង​ជួយ​ការពារ​ខាង​ផ្លូវចិត្ត ។ ការ​សាក់​យ័ន្ត្រ​ឱ្យ​នាង ចូ​លី គឺ​ប្រើពេល​អស់ ២ ម៉ោង​, ចំណែក ប្រេត​ភី​ត ប្រើពេល កន្លះ​ម៉ោង ។ កូនសិស្ស​រូបនោះ​និយាយទៀតថា អាចារ្យ នូ មិនបាន​ប្រាប់​នរណាម្នាក់​អំពី​ការ​សាក់​យ័ន្ត្រ​ឱ្យ​តារា​ប្តី​ប្រពន្ធ​ទាំង​គូ​នេះ​ទេ តែដោយសារ​អ្នក​អន​ឡាញ​បាន Share ត​គ្នា ពី Instagrame របស់ ចូ​លី ទើប​ដឹង​ព័ត៌មាន​នេះ ។​

​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​

​ក្រៅពីនេះ ព័ត៌មាន​បានឱ្យដឹង​ទៀតថា អេ​ន​ជូ​លី​ណា ចូ​លី នឹង​នាំ​សហការី​ថត​ភាពយន្ត​ទាំងអស់ មកឱ្យ​អាចារ្យ នូ សាក់​យ័ន្ត្រ នៅ​ប្រទេស​ថៃ នា​ដើមខែ​មីនា ឆ្នាំ ២០១៦ ខាងមុខ​ទៀតផង ។​

​សូមបញ្ជាក់ថា នាង ចូ​លី ចូលចិត្ត​សាក់​លើ​ខ្លួន​តាំងពី​នៅ​យុវវ័យ បច្ចុប្បន្ន​នាង​មាន​ស្នាម​សាក់​នៅលើ​ខ្លួន ទាំងអស់ ២០ ចំណុច ។ ស្នាម​សាក់​នៅ​កណ្តាល​ខ្នង ជា​ចំណុច​សិរី​មង្គល និង ជួយ​ឱ្យមាន​សុខភាព ដោយ​នាង​មានជំនឿថា នឹងមាន​ថាមពល មាន​ឥទ្ធិពល​សម្រាប់​ខ្លួន​នាង ។ ចំណែក ប្រេត​ភី​ត ក្រោយពី រួមរស់​ជា​ប្តី​ប្រពន្ធ​ជាមួយ ចូ​លី មក ក៏មាន​ស្នាម​សាក់​នៅលើ​ខ្លួន​ច្រើនឡើង ដូចជា​នៅ​ស្មា​ខាងស្តាំ និង សាក់​ឈ្មោះ​កូនៗ​គ្រប់រូប ៕ ​សូរ្យ​រិ​ទ្ធ (​កា​ពូក​)

​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​ ​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​ ​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​ ​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​ ​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​ ​អាចារ្យ​ថៃ ជិះ​យន្តហោះ​ត្រង់​មក សាក់​យ័ន្ត្រ​ឱ្យ ជូ​លី​ណា ចូ​លី និង ប្រេត​ភី​ត​