តារាចម្រៀង អ្នកស្រី ហ៊ឹម សុ​ភី លោកគ្រូ​ចេវ និង​ក្រុម​តន្ត្រី ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​របួស​ធ្ងន់​

:
(​មណ្ឌលគិរី​)៖ តារាចម្រៀង​ដ៏​ល្បី អ្នកនាង ហ៊ឹម សុ​ភី និង​ក្រុម​តន្ត្រី ក្នុងនោះ​មាន​លោក ចេវ លោក ចៅ ពេជ្រ ជា​គ្រូភ្លេង​ដ៏​ល្បី បាន​ជួប​ហេតុ​ការ​អាក្រក់ ក្រឡាប់​រថយន្ត​ហាយ​ឡែន​ឌ័​រ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2R-5969 បណ្ដាលឲ្យ​មាន​អ្នករង​របួស​ធ្ងន់​២​នាក់ ត្រូវបាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ​ជាបន្ទាន់ ។​

តារាចម្រៀង អ្នកស្រី ហ៊ឹម សុ​ភី លោកគ្រូ​ចេវ និង​ក្រុម​តន្ត្រី ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​របួស​ធ្ងន់​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ដែល​នឹក​ស្មាន​មិន​ដល់​នេះ បាន​កើតឡើង នៅ​ម៉ោង​ប្រមាណ ៣ រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ នៅក្នុង​ភូមិ​អណ្តូង​ក្រឡឹង ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខណៈ​ដែល​ក្រុម​តន្ត្រី​ទាំងនេះ ធ្វើដំណើរ ទៅ​ប្រគំ​តន្ត្រី​អបអរសាទរ ការ​ឡើងកាន់តំណែង របស់​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ អ៊ាង ដែល​ទើប​ចូលកាន់​តំណែង​ថ្មីៗ​នេះ ។​

តារាចម្រៀង អ្នកស្រី ហ៊ឹម សុ​ភី លោកគ្រូ​ចេវ និង​ក្រុម​តន្ត្រី ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​របួស​ធ្ងន់​

​លោក ឆាំ កុសល ដែលជា​អ្នក​ស្ថិត​ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរ​នោះ បាន​ថ្លែង​ប្រាប់ Khmertalking ថា អ្នករងគ្រោះ​ទាំង​៦​នាក់ ក្នុងនោះ​មាន​ឈ្មោះ ទី​១-​អ្នកស្រី ហ៊ឹម សុ​ភី (​របួសធ្ងន់​) អ្នកចម្រៀង ទី​២-​លោកគ្រូ​ចេវ អ្នកលេង​វី​យូ​ឡុង និង​៣-​លោកគ្រូ​ចៅ ពេជ្រ អ្នកលេង​សូ​ឡូ ។ ជនរងគ្រោះ​របួសធ្ងន់​ត្រូវបាន​បញ្ជូន​ភ្លាមៗ មក​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ភ្លាមៗ​។​

តារាចម្រៀង អ្នកស្រី ហ៊ឹម សុ​ភី លោកគ្រូ​ចេវ និង​ក្រុម​តន្ត្រី ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​របួស​ធ្ងន់​