ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​​​​ថា ​​​​មុន​នេះ​បន្តិច​ មាន​ករណី​​ឆ្លង​ចរន្ត​អគ្គិសនី​ទុស្សេ​​​ខ្សែភ្លើង​​បណ្តាល​ឱ្យ​ឆេះ​​បង្គោល​ខ្សែ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​​ប្រជា​ពលរដ្ឋ​​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ភ័យ​ស្លន់​ស្លោ​ និង​សមត្ថកិច្ច​​មូល​ដ្ឋាន​ ​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​​​​ ​​កាល​ពី​​វេលា​ម៉ោង​​​ជិត​១២​ថ្ងៃ​ត្រង់​ ថ្ងៃទី​១៩ កុម្ភៈ ២០១៦ ស្ថិត​​នៅ​តាម​បណ្តោយ​​មហា​វិថី​ព្រះ​មុនីវង្ស ​ក្បែរ​​​ស្ពាន​អាកាស​ក្បាល​ថ្នល់ ​សង្កាត់​ផ្សារ​ដើមថ្កូវ ​ខណ្ឌ​ចំការ​មន ។​

​ប្រភព​បាន​បន្ត​ថា ​​ករណី​​ឆ្លង​ចរន្ត​អគ្គិសនី​ទុស្សេ​​​ខ្សែភ្លើង​ខាង​លើ​នេះ ​ត្រូវ​បាន​រថយន្ត​​​ពន្លត់អគ្គិភ័យ​ចំនួន​២​គ្រឿង​​​​ចេញ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់​​​​អស់​ទឹក​ទាំង​២​រថយន្ត​ ទើប​រលត់​ទៅវិញ ​មិន​បង្ក​ការ​រាល​ដាល​ដល់​លំនៅ​ឋា​ន​នៅ​ក្បែរ​នោះ​ទេ ។

សូម​បញ្ជាក់​ថា ​ករណី​​ឆ្លង​ចរន្ត​អគ្គិសនី​ទុស្សេ​​​ខ្សែភ្លើង​​បណ្តាល​ឱ្យ​ឆេះ​​បង្គោល​ខ្សែ​ភ្លើងខាង​លើ ​​ជា​លើក​ទី​២​ហើយ នៅ​ទី​តាំង​ដដែលនេះ ៕