ហ៊ឹម សុភី និងក្រុមតារាចម្រៀង ១ក្រុម ជួបគ្រោះថ្នាក់ ចរាចរណ៍នៅ ស្រុកអូររាំង

មណ្ឌលគិរី៖ តារាចម្រៀងដែល និយមតែងខ្លួន បែបស្រគត់ស្រគំ អ្នកនាង ហ៊ឹម សុភី និងក្រុមអ្នកចំរៀង ដែលបានធ្វើដំណើរពី ទីក្រុងភ្នំពេញឆ្ពោះ ទៅកាន់ខេត្តមណ្ឌលគិរី ដើម្បីច្រៀង ក្នុងកម្មវិធីមួយ នាខេត្តមណ្ឌលគិរី នៅម៉ោង ១៥៖៣០នាទី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានជួបគ្រោះថ្នាក់ចរាចរណ៏ ដោយរថយន្ត ក្រឡាប់នៅចំណុចចន្លោះ គីឡូម៉ែត្រលេខ៨៩ លេខ៩០ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

អធិការស្រុកអូររាំង លោក ប៊ូ ប៊ុនឈាតបានឲ្យដឹងថា រថយន្តខាងលើ ម៉ាក់ហាយឡែនឌឺ ពាក់ស្លាកលេខ 2R-5969 អ្នកបើកបរមានឈ្មោះ កែវ សុងភីម ភេទស្រី អាយុ៤២ឆ្នាំ អ្នករួមដំណើរ ០៦នាក់ ពុំមានរបួសធ្ងន់ធ្ងរទេ។

លោកអធិការបានបន្តថា ជាសំណាងល្អហើយ ដែលគ្រោះថ្នាក់មួយនេះ ពុំបណ្តាលឱ្យមាន មនុស្សរងរបួសធ្ងន់ ឬ បាត់បង់អាយុជីវិត៕