គ​.​ជ​.​ប ធ្វើ​ពិធី​ប្រកាស​តំណែង​មន្ត្រី​ថ្មី​ជា​ផ្លូវការ​ជាង ៣០០ រូប

​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​រៀបចំ​ពិធី​ប្រកាស​តែងតាំង​តំណែង​មន្ត្រី​ជា​ផ្លូវការ​ប្រមាណ ៣៦០ នាក់ ចាប់ពី​តំណែង​អគ្គលេខាធិការ រហូតដល់​ប្រធាន និង​អនុប្រធាន​ការិយាល័យ​ខេត្ត​របស់​គ​.​ជ​.​ប​។ ពិធី​នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ នៅ​ស្នាក់ការ​កណ្តា​លគ​.​ជ​.​ប​។

​អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា និង​ប្រធាន អនុប្រធាន នាយកដ្ឋាន រួមទាំង​ប្រធាន និង​អនុប្រធាន​ការិយាល័យ ដែល​សរុប​ទាំងអស់ ៣៦០ រូប នឹងត្រូវ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ធ្វើ​ពិធី​ប្រកាស​តែងតាំង​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែកុម្ភៈ ក្រោម​វត្តមាន​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប​។

​ជាមួយគ្នា​លោក ហង្ស ពុទ្ធា បញ្ជាក់ថា នៅក្នុង​ពិធី​នេះ ក៏​នឹង​ប្រកាស​សមាហរណកម្ម​មន្ត្រី​គ​.​ជ​.​ប ចាប់ពី​អគ្គលេខាធិកា​រហូតដល់​ប្រធាន​លេខាធិការដ្ឋាន ទៅជា​មន្ត្រីរាជការ​ស៊ីវិល ដែល​នឹង​ទទួលបាន​ប្រាក់​បៀរ​វត្សរ៍ និង​ប្រាក់​ចូលនិវត្តន៍​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​