CEO Google គាំទ្រ​គំនិត​ក្រុមហ៊ុន​​ Apple ដែល​ជំទាស់​នឹង​ការ​ ទាមទារ​របស់​ FBI

កាលពីថ្មីៗនេះតុលាការ សហរដ្ឋអាមេរិកបានចេញដីកា បង្កាប់ឲ្យក្រុមហ៊ុន Apple សហការជាមួយ FBI ដើម្បីដោះលេខកូដសម្ងាត់លើ iPhone របស់ភេរវជន ក្នុងព្រឹត្តិការណ៍វាយប្រហារមួយ ក្រោយពី FBI មិនអាចបំបែកកូដនោះបាន។

ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានច្រានចោលនូវការស្នើសុំនេះ ដោយលើកឡើងថា ការលូកដៃជួយក្នុងរឿងក្ដីនេះ អាចបង្កជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងន់មួយដែល មិនធ្លាប់មានពីមុនមក។

លោកបន្ថែមទៀតថាវាប្រៀបដូច ជាការទម្លាយចោលនូវប្រព័ន្ធការពារ ដ៏រឹងមាំដែលវិស្វកររបស់ខ្លួន បានចំណាយពេល បង្កើតឡើងអស់រាប់ ទសវត្សមកហើយ។

គួរបញ្ជាក់ថា ដើម្បីបំបែកលេខកូដលើ iPhone បានគេត្រូវសរសេរប្រព័ន្ធប្រតិបត្តិការ iOS ពិសេសមួយ ហើយវត្តមាននៃ iOS ពិសេសនេះ ក្រុមហ៊ុន Apple ជឿថាអាចបណ្ដាលឲ្យអ្នកប្រើប្រាស់ រាប់លានអ្នករបស់ខ្លួនស្ថិត ក្នុងគ្រោះថ្នាក់បាន ប្រសិនបើ iOS នេះធ្លាក់ក្នុងដៃជនខិលខូច។

ដោយ ឡែកខាងលោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google ឯណោះវិញក៏បានបញ្ចេញ យោបល់លើគណនី Twitter របស់លោក តាមរយៈ Tweet ចំនួនប្រាំ ដែលបង្ហាញពីការគាំទ្រលើការ សម្រេចចិត្តរបស់នាយក ប្រតិបត្តិក្រុមហ៊ុន Apple ដោយឈរលើគោល ជំហរគិតគូរ ពីសុវត្ថិភាពអ្នក ប្រើប្រាស់ជាចម្បង៕

ប្រភព៖sabay