រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ទស្សនកិច្ច ក្រុមហ៊ុន Silver Spring Networks នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន តំណាងឲ្យប្រទេសកម្ពុជា បានអញ្ជើញចូលរួមជាមួយ ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានផ្សេងទៀត ដើម្បីទស្សនកិច្ចក្រុមហ៊ុន Silver Spring Networks នៅ Silicon Valley រដ្ឋCalifornia សហរដ្ឋអាមេរិក។ 

យោងតាមបណ្តាញ សង្គមហ្វេសបុករបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានឲ្យដឹងថា ក្រុមហ៊ុន Silver Spring Networks គឺជាអ្នករៀបចំរចនាសម្ព័ន្ធ គ្រប់គ្រងតាមប្រព័ន្ធ អនឡាញធំបំផុត ដល់ហេដ្ឋារចនាសម្ព័ន្ធធំៗ និងការបញ្ជូនថាមពល ដល់ទីក្រុងនិងប្រជាជន រាប់រយលាននាក់។

ក្រុមហ៊ុន Silver Spring Networks លក់សេវារបស់ខ្លួនដល់ ក្រុមហ៊ុនផ្តល់សេវាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ អគ្គិសនី ឧស្ម័ន និងទឹក - FPL , PG & E និង OG&E ដោយទទួលបាន ចំណូលពីសេវានេះ ប្រមាណ ៨០ភាគរយ នៃប្រាក់ចំណូលសរុបរបស់ខ្លួន។ ក្រុមហ៊ុន Silver Spring Networksក៏ផ្តល់សេវាថែទាំនិង កែលម្អ បណ្តាញផងដែរ។

ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើដំណោះស្រាយ ប្រកបដោយគំនិតថ្មីៗ សម្រាប់ការរៀបចំបណ្តាញអគ្គិសនី ឧស្ម័ន និងទឹក៕