ពលរដ្ឋ មន្ត្រីរាជការ នាំគ្នាធ្វើបុណ្យស្ល ព្រះដាក់វត្តនៅជា ដែនលើស្ទួយវិស័យ ព្រះពុទ្ធសាសនា

បន្ទាយមានជ័យ៖ ពលរដ្ឋ អាជីវករ ពាណិជ្ជករ មន្ត្រីរាជការ និងកម្លាំង ប្រដាប់អាវុធ នៅក្រុង ប៉ោយប៉ែត នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦នេះ បានរួមគ្នានប្រារព្ធ ធ្វើនូវពីធីបុណ្យ ដ៏ធំមួយ គឺបុណ្យសិត ព្រះ(ស្លព្រះ) ដើម្បីកំកល់ នៅវត្តពុទ្ធភូមិខ្មែរ ជាយដែនសីមារាម ក្បែព្រំដែន ខ្មែរថៃ នៅភូមិ ព្រៃព្រិច សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះមានពុទ្ធបរិស័ទ ចំណុះជើងវត្តជិតឆ្ងាយ រួមទាំងអាជីវករ នៅប៉ោយប៉ែត សរុប ជាង២០០០នាក់។ ពិធីនេះគឺគេតម្រូវ ឲ្យពលរដ្ឋទាំងអស់ ត្រូវយកមាស ផ្លាកទីន ស្ពាន់ សំណ ទង់ដែង លង្ហិន សំរឹទ្ធ មកដាក់ស្លរួមគ្នា រួចទើបចាក់ពុម្ព ចេញជាព្រះពុទ្ធរូប។

ព្រះតេជគុណ ប៉ុក ចម្រើន ព្រះអនុគុណ ក្រុងប៉ោយប៉ែត មានសង្ឃដីការថា ការសិ ត ព្រះ(ស្លព្រះ) គឺយើងធ្វើឡើង ដើម្បីសូនរូប ដោយលោកហះ ដើម្បីធ្វើជា ព្រះពុទ្ធរូប ដែល មានព្រះកេសជាមាស ខ្លួនជាស្ពាន់ ដើម្បីកំកល់ក្នុង វត្តពុទ្ធភូមិ ខ្មែរជាយដែន ដែលជាវត្តទើប បង្កើតថ្មី ទុកជាទីសក្ការះបូរជា សម្រាប់ពុទ្ធ សាសនិកជន។

 ព្រះតេជគុណបន្តថា ពិធីនេះគឺធ្វើឲ្យ មនុស្សគ្រប់រូបនៅ ទីជិតឆ្ងាយបាន មកជួបជុំគ្នា ដើម្បីធ្វើ បុណ្យរូមគ្នា សាមគ្គីគ្នា ដោយទឹក មុខរីករាយ ក្នុងន័យរួមចំណែក លើកស្ទួយវិស័យ ព្រះពុទ្ធ សាសនា ឲ្យកាន់តែរីកចម្រើន។ អ្នកដែលបានចូលរួម ធ្វើបុណ្យស្លព្រះ គឺរមែងទទួល បាន បុណ្យ ចំនួន៥គឺ ១ មានបញ្ញាល្អ ២ មានរូបល្អ ៣ មានសម្បុរល្អ ៤មានខ្លួនប្រាណល្អ និង ៥ ជាអ្នកដែល បរិបូរដោយរឹទ្ធអំណាច ឬកើតក្នុងត្រកូល អ្នកខ្ពង់ខ្ពស់ជាដើម៕

ពលរដ្ឋ មន្ត្រីរាជការ នាំគ្នាធ្វើបុណ្យស្ល ព្រះដាក់វត្តនៅជា ដែនលើស្ទួយវិស័យ ព្រះពុទ្ធសាសនា

ពលរដ្ឋ មន្ត្រីរាជការ នាំគ្នាធ្វើបុណ្យស្ល ព្រះដាក់វត្តនៅជា ដែនលើស្ទួយវិស័យ ព្រះពុទ្ធសាសនា

ពលរដ្ឋ មន្ត្រីរាជការ នាំគ្នាធ្វើបុណ្យស្ល ព្រះដាក់វត្តនៅជា ដែនលើស្ទួយវិស័យ ព្រះពុទ្ធសាសនា

  • ពលរដ្ឋ មន្ត្រីរាជការ នាំគ្នាធ្វើបុណ្យស្ល ព្រះដាក់វត្តនៅជា ដែនលើស្ទួយវិស័យ ព្រះពុទ្ធសាសនា已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/19  Category:ក្នុងស្រុក