លោក លឹម គានហោ បញ្ជាឲ្យក្រុមការងារ បច្ចេកទេស រៀបចំបង្កើត ទីតាំងជួសជុល ទ្រង់ទ្រាយធំចំនួន ២ទីតាំងបន្ថែមទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបញ្ជាក់ ក្រុមការងារ បច្ចេកទេស របស់ក្រសួងធនធានទឹក រៀបចំបង្កើត ទីតាំងសម្រាប់ ធ្វើការជួសជុល ម៉ាស៊ីនបូមទឹក ទ្រង់ទ្រាយធំចំនួន ២ទីតាំង បន្ថែមទៀត បន្ទាប់ពីបានប្រើប្រាស់ ស្ទើរពេញមួយឆ្នាំកន្លងមក មកដល់ពេលនេះ ម៉ាស៊ីនបូមទឹកចល័ត ខ្នាតមធ្យមរបស់ ក្រសួងធនធានទឹក និងឧតុនិយម មួយចំនួនបាន នឹងកំពុងជួបប្រទះ នឹងបញ្ហាបច្ចេកទេស ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ដោយពិនិត្យឃើញ ស្ថានភាពនេះ លោកបានបញ្ជាឱ្យក្រុម បច្ចេកទេសរបស់ក្រសួង រៀបចំទីតាំង ជួសជុលទ្រង់ទ្រាយធំចំនួន ០២ទីតាំង ហើយទីតាំងទាំងនោះរួមមាន ទីតាំង ទី១.ស្ថិតនៅរាជធានីភ្នំពេញ ដើម្បីប្រមូលម៉ាស៊ីន បូមទឹកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ដូចជា ខេត្តកំពង់ឆ្នាំង កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រះសីហនុ និងខេត្តកោះកុង យកមកធ្វើការជួសជុលថែទាំ និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសឡើងវិញ ។ និងទីតាំង ទី២. គឺត្រូវបានបង្កើតឡើង នៅខេត្តកំពង់ធំ និងកំពុងធ្វើការជួសជុលថែទាំ ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសរបស់ ម៉ាស៊ីនបូមទឹក របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំផ្ទាល់ ព្រមទាំងម៉ាស៊ីនបូមទឹក ដែលដឹកមកពីបណ្តាខេត្តផ្សេងៗ ដូចជាខេត្តកំពង់ចាម សៀមរាប ត្បូងឃ្មុំ ព្រះវិហារ និងខេត្តបន្ទាយមានជ័យ ។

ទន្ទឹមនឹងនោះលោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋាន ធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា មកដល់ពេលនេះ ក្រុមការងារទាំង ២ទីតាំង បានធ្វើការជួសជុលទ្រង់ទ្រាយធំបានចំនួន ៥១គ្រឿង និងបានធ្វើការពិនិត្យថែទាំ បានមួយចំនួនទៀត ។

លោកបន្តថា បន្ទាប់ពីបញ្ចប់ ការងារជួសជុល ថែទាំ និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេស នៅរាជធានីខេត្តខាងលើ ក្រុមការងារនឹងចល័ត ទីតាំងទៅកាន់ខេត្តផ្សេង ដើម្បីបំពេញ ភារកិច្ចនេះបន្តទៀត ។

លោកបានបន្តទៀតថា សរុបមកក្រសួងធនធានទឹក និងឧតុនិយម មានម៉ាស៊ីនបូមទឹក ចល័តខ្នាតមធ្យមនេះ ជាង ៤០០គ្រឿង ក្នុងនោះមានប្រមាណ ៣០ភាគរយ ទាមទារនូវការជួសជុល ថែទាំ និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសឡើងវិញ ដើម្បីត្រៀមលក្ខណៈសម្រាប់ អន្តរាគមន៍នាពេលខាងមុខ៕