មួយថ្ងៃកម្ពុជា ត្រូវការឈាម១៥០ប្លោក ដើម្បីសង្គ្រោះជីវិតមនុស្ស

ភ្នំពេញ ៖ បច្ចុប្បន្ននៅតាមបណ្តាមន្ទីរ ពេទ្យនានានៅកម្ពុជា ត្រូវការឈាម១៥០ប្លោក ក្នុង១ថ្ងៃ ដើម្បី ជួយសង្រ្គោះ ជីវិតមនុស្ស ក្នុងគ្រាពេទ្យនៅភ្នំពេញ ត្រូវការឈាមប្រហែល១០០ប្លោក ស្មើនឹង៦០% នៃអត្រាផ្ដល់ឈាមទូទាំងប្រទេស ខណៈអ្នកជម្ងឺតាមបណ្តាខេត្ត មួយចំនួនធំបានតំរ៉ង់ មកទទួលសេវា ព្យាបាលពីមន្ទីរពេទ្យនៅភ្នំពេញ។

យោងតាមទីភ្នាក់ងារ សារពត៌មានកម្ពុថា (AKP) ដកស្រង់សម្តីប្រធាន មជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក្នុងពិធីអប់រំផ្សព្វផ្សាយ និងការបរិច្ចាគឈាម នៅលេខាធិការដ្ឋាន រដ្ឋសភាថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៦  ថា «សព្វថ្ងៃនេះសេចក្តីត្រូវការឈាមចេះតែមានចំនួនច្រើនឡើងៗ ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏មានការប្រឹងប្រែងដែរ ព្រោះថាតម្រូវការឈាមបានកើន រហូតដល់ ១៥០ប្លោកឈាមក្នុងមួយថ្ងៃ»។

អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា អ្នកដែលត្រូវការឈាម ដើម្បីទ្រទ្រង់ជីវិតមានច្រើន មានដូចជានារីមានផ្ទៃពោះដែលសម្រាលកូន គ្រោះថ្នាក់ចរាចរណ៍ ជំងឺវះកាត់ ឬគ្រោះថ្នាក់ផ្សេងៗ ដែលបាត់បង់ឈាមច្រើនត្រូវការឈាមនៅតាមមន្ទីរពេទ្យ និងនៅឆ្ងាយក្រៅមន្ទីរពេទ្យដើម្បីជួយជីវិត៕