ហែមថុន វិទិនី ​អរគុណ​អ្នក​គាំទ្រ​ដែល​ខំ​ធ្វើ​វីដេអូ​ជួយ​ខ្លួន


ហែមថុន វិទិនី ​អរគុណ​អ្នក​គាំទ្រ​ដែល​ខំ​ធ្វើ​វីដេអូ​ជួយ​ខ្លួន

កីឡា​ការិនី ហែម​ថុន វិទិនី ​បាន​​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​បាន​ជួយ​ធ្វើ​វីដេអូ​បង្ហោះ​ឱ្យ​​អ្នក​គាំទ្រ​ផ្សេង​ទៀត​​ជួយ​ចុច​ Like ​គាំទ្រ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម Facebook ​នា​ពេល​កន្លង ​បើ​ទោះ​បី​ជាមិន​បាន​ជាប់​ឈ្មោះ​ជា​កីឡា​ការិនី​ប្រជាប្រិយ​ប្រចាំ​ឆ្នាំ​២០១៥​ក៏​ដោយ។

 

ហែមថុន វិទិនី ​អរគុណ​អ្នក​គាំទ្រ​ដែល​ខំ​ធ្វើ​វីដេអូ​ជួយ​ខ្លួន

 

អំឡុង​ពេល​ប្រកួត​ប្រជែង​បោះឆ្នោត​ដោយ​ការ​ចុច Like ​នៅ​លើ Facebook ​ស្វែង​រក​កីឡាករ​មាន​ប្រជាប្រិយភាព​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៥​កន្លង​ទៅ ​កីឡា​ការិនី ​ហែមថុន វិទិនី ​ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​នាំ​គ្នា​ធ្វើ​វីដេអូ​បង្ហោះ​ជួយ​ផ្សព្វផ្សាយ​រូប​នាង ដើម្បី​ឱ្យ​គេ​ដឹង​ឮ​ឱ្យ​បាន​ច្រើន។ ហេតុ​ដូច្នេះ​ ក្រោយ​ពី​ប្រកាស​លទ្ធផល ​ទោះ​បី​ជា វិទិនី មិន​មែន​ជា​អ្នក​ឈ្នះ​ក្ដី ​ប៉ុន្តែ​នាង​ពិត​ជា​អរគុណ​ខ្លាំង​ណាស់ ដល់​អ្នក​គាំទ្រ​ខ្លួន​ទាំងអស់ ដែល​បាន​ខំ​ប្រឹងប្រែង​ជួយ​នាង​តាំង​ពី​ដើម​មក។

 

ខាង​ក្រោម​នេះ​ជា​សម្ដី វិនិទី ​និយាយ​ផ្ទាល់​ដល់​អ្នក​គាំទ្រ​៖

 

 

អត្ថបទ៖ មុន្នី រម្យ