ប្រធាន​សាខា​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​ខេនបេរ៉ា​សុំ​លា​ចេញ​ពី​តំណែង​ព្រោះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ប៉ះ​ពាល់​ផល​ប្រយោជន៍​រួម​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​លោក ឱក ភក្ដី ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រដ្ឋ​ធានី​ខេនបេរ៉ា​បាន​ផ្ញើ​​លិខិត​មួយ​ប្រាប់​ដល់​សហគមន៍​ខ្មែរ​នៅ​ក្រុង​នេះ​អំពី​ការ​លា​លែង​ចេញ​តំណែង​​របស់​លោក​ជា​ប្រធាន​សាខា​បក្ស​ក្នុង​រដ្ឋ​នេះ​​មុន​ពេល​លោក​ផ្ញើ​លិខិត​ផ្លូវការ​ទៅ​ស្នាក់​ការ​កណ្ដាល​បក្ស​នៅ​ក្រុង​​ភ្នំពេញ។