ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

ចំនួនប្រជាជនបានកើនឡើងជារៀងរាល់ថ្ងៃ និងនៅឆ្នាំ ២០៥០ នឹងអាចមានមនុស្សជាង ១០ពាន់លាននាក់ នៅលើផែនដីមួយនេះ។

សព្វថ្ងៃ ទីក្រុងតូក្យូ ប្រទេសជប៉ុន បានជាប់ចំណាត់ថ្នាក់លេខ១ មានប្រជាជនច្រើនជាងគេនៅក្នុងទីក្រុង ចំនួន ៣៨លាន នាក់រស់នៅ។ យ៉ាងណាមិញ យោងទៅតាមម៉ូដែលនៃកំណើនប្រជាជន វិទ្យាស្ថាន Global Cities របស់សកលវិទ្យាល័យតូរ៉ុនតូ បានធ្វើការព្យាករទាក់ទងនឹង ១០ទីក្រុងដែលនឹងអាចក្លាយជាទីក្រុង ដែលមានប្រជាជនច្រើនជាងគេបំផុត នៅ៣ទសវត្សរ៍ទៀត ឆ្នាំ ២០៥០ ដែលមានដូចជា៖

១០. ទីក្រុង ម៉ិចស៊ីកូ , ប្រទេស ម៉ិចស៊ីកូ ៖ ប្រជាជន ២៤.៣លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាព Pope Francis ដែលមកប្រជុំនៅស្ដាត Victor Manuel Reyna ក្នុងទីក្រុង Tuxtla Gutierrez កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦

៩. ទីក្រុងញូយ៉ក, សហរដ្ឋអាមេរិក៖ ប្រជាជន ២៤.៨លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាពអ្នកដំណើរនាំគ្នា អបអរពិធីឆ្លងឆ្នាំសកល កាលពីឆ្នាំ ២០១០ នៅទីក្រុងញូយ៉ក

៨. ទីក្រុង Karachi, ប៉ាហ្គីស្ថាន៖ ប្រជាជន ៣១.៧លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាព អ្នកគាំទ្រគណបក្សនយោបាយ កាលពីឆ្នាំ ២០១១

៧. ទីក្រុង តូក្យូ, ជប៉ុន៖ ប្រជាជន ៣២.៦លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាព អ្នករត់ប្រណាំងម៉ារ៉ាតុន កាលពីឆ្នាំ ២០១៥

៦. ទីក្រុង Lagos, នីហ្សេរីយ៉ា៖ ប្រជាជន ៣២.៦លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាពប្រជាជននាំគ្នា ទិញឥវ៉ាន់ មុនថ្ងៃគ្រិស្ដម៉ាសមកដល់ កាលពីឆ្នាំ ២០១២

៥. ទីក្រុង Kolkata, ឥណ្ឌា៖ ប្រជាជន ៣៣លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាព អ្នកកាន់សាសនាហិណ្ឌ នាំគ្នារៀបចំទទួលយកអង្ករ ដែលបរិច្ចាគដោយ អជ្ញាធរវត្ដ ក្នុងពិធីបុណ្យ  Annakut កាលពីឆ្នាំ ២០១៤

៤. ទីក្រុង Kinshasa, សាធារណៈរដ្ឋកុងហ្គោ៖ ប្រជាជន ៣៥លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាពអ្នកគ្រាំទ្របាល់ទាត់ នាំគ្នាវារឡើង ទស្សនាការប្រកួតបាល់ កាលពីឆ្នាំ ២០១៤

៣. ទីក្រុង Dhaka, បង់ក្លាដេស៖ ប្រជាជន ៣៥.២លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាព ប្រជាជននាំគ្នាសម្រុកទៅស្រុកកំណើត ដើម្បីចូលរួមអបអរពិធីបុណ្យ Eid-al-Adha កាលពីឆ្នាំ ២០១៥ នៅឯស្ថានីយ៍ រថភ្លើង Dhaka

២. ទីក្រុង Delhi, ឥណ្ឌា៖ ប្រជាជន ៣៦.២លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាព នាយករដ្ឋមន្ដ្រី  Narendra Modi ហាត់យូហ្គា ក្នុងថ្ងៃបុណ្យជាតិ យូហ្គា កាលពីឆ្នាំ ២០១៥

១. ទីក្រុង Mumbai, ឥណ្ឌា ៖ ប្រជាជន ៤២.៤លាននាក់

ទីក្រុងមានប្រជាជនច្រើនជាងគេបំផុត ទាំង១០ លើពិភពលោក ដែលអ្នកគួរដឹងនៅឆ្នាំ ២០៥០ !

រូបភាព ប្រជាជនស្ម័គ្រចិត្ដ នាំគ្នាប្រមូលចេញជារូបរាងពីរ៉ាមីត ក្នុងពិធីបុណ្យហិណ្ឌូ Janmashtami កាលពីឆ្នាំ ២០១២

យ៉ាងណាមិញ ការព្យាករណ៍នេះ បានបង្ហាញឲ្យដឹងទៀតថា ទីក្រុង Mumbai នឹងមិនស្ថិតនៅលំដាប់ទីមួយ ជារៀងរហូតនោះទេ ដែលនៅឆ្នាំ ២០៧៥ ទីក្រុង Kinshasa, សាធារណៈរដ្ឋកុងហ្គោ នឹងមានប្រជាជនច្រើន ជាងគេវិញ ខណៈឆ្នាំ ២១០០ ទីក្រុង Lagos, នីហ្សេរីយ៉ា នឹងមានប្រជាជនកើនឡើង ដល់ ៨៨លាននាក់៕

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត