សុវណ្ណ មករា ទម្លាយ​អារម្មណ៍​ឈឺចាប់​បំផុត​ក្រោយ​រៀបការ

Doliprane TVC

ប្តី​ប្រពន្ធ​អ្នកសិល្បៈ​មួយគូ​ដែល​ទើប​រៀបការ​បានជា​ងក​ន្លះ​ឆ្នាំ លោក សុវណ្ណ មករា និង ឈិន សុធា​រី ដែល​ក្រោយ​រៀបការ​មាន​ដំណឹង​ថា​មានកូន​ភ្លោះ​នោះ ពេលនេះ​កំពុង​កើតទុក្ខ​រង​ការឈឺចាប់​ខ្លាំងណាស់ ព្រោះ​អាណិតកូន​ក្នុង​ផ្ទៃ​របស់​ភរិយា ក្រោយ​ទទួលបាន​ដំណឹង​ថា កូនភ្លោះ​ក្នុង​ផ្ទៃ​ប្រពន្ធ​ដែល​រៀបនឹង​បានឃើញ​ពន្លឺ​ថ្ងៃនោះ កំពុង​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​បញ្ហា​ខ្សោះ​ទឹកភ្លោះ (​កូនភ្លោះ​ប្រុស​) ។​

សុវណ្ណ មករា ទម្លាយ​អារម្មណ៍​ឈឺចាប់​បំផុត​ក្រោយ​រៀបការ

​ក្នុងនាម​ជា​ឪពុក​ដែល​ស្រឡាញ់​កូន​លើសពី​អ្វីៗ​ទាំងអស់នោះ នៅថ្ងៃនេះ​លោក សុវណ្ណ មករា បាន​បង្ហើរ​សារ​ស័ព្ទ​ថ្លែង​ពី​ទុក្ខសោក​នឹក​អាណិតកូន​របស់លោក​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទាំង​ក្តី​សោកសៅ​ថា «​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង និង អាណិតកូន​ប្រុស​របស់​ខ្ញុំ​ខ្លាំងណាស់ ពេលដែល​ឮ​លោកគ្រូ​ពេទ្យ​ប្រាប់​ខ្ញុំ​ថា កូនប្រុស​របស់ខ្ញុំ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​ដល់​ជីវិត​នោះ ខ្ញុំ​ពិតជា​និយាយ​មិន​ចេញ​ទេ​មានតែ​ខំប្រឹង​ជួយសង្គ្រោះ​កូន​របស់ខ្ញុំ​ឱ្យ​អស់ពី​លទ្ធភាព​នឹង​អ្វីដែល​ខ្ញុំ​អាចធ្វើ​ទៅបាន ហើយក៏​សូម​អគុណ​ដល់​លោកគ្រូ​ពេទ្យ​ដែល​បាន​ពិនិត្យមើល​កូន​របស់ខ្ញុំ​យ៉ាង​យកចិត្តទុកដាក់ ចុងបញ្ចប់​ខ្ញុំ​សូម​ជូនពរ​ឱ្យ​កូនប្រុស​របស់ខ្ញុំ​ឆ្លង​ផុតពី​គ្រោះ​ចង្រៃ​នេះ ឱ្យ​កូន​ទាំងពីរ​កើតមក​មាន​សុខភាព​ល្អ ពី​ពុក​ដែល​កំពុង​រង់ចាំ​កូន​ទាំងពីរ​យ៉ាង​អន្ទះសា កូន​ទាំងពីរ​គឺជា​កែវភ្នែក​របស់​ពុក​ហើយក៏​ជា​អ្វីៗ​របស់​ពុក​ទាំងអស់​» ។​

សុវណ្ណ មករា ទម្លាយ​អារម្មណ៍​ឈឺចាប់​បំផុត​ក្រោយ​រៀបការ

​នៅក្នុង​ថ្ងៃនេះ​ដែរ លោក​ក៏បាន​បួងសួង​សុំ​ពរ សុំឱ្យ​កូនប្រុស​-​ស្រី​ដែលជា​កូនភ្លោះ​ក្នុង​ផ្ទៃ​ប្រពន្ធ​លោក​ដែល​ត្រៀម​នឹង​ទៅធ្វើ​ការវះកាត់​សម្រាល​នៅ​ថ្ងៃ​ខាងមុខ​នោះ សូមឱ្យ​រួចផុត​ពី​គ្រោះថ្នាក់​ទាំងពួង រួមទាំង​ម្តាយ​ផងដែរ ។​

សុវណ្ណ មករា ទម្លាយ​អារម្មណ៍​ឈឺចាប់​បំផុត​ក្រោយ​រៀបការ

​សូមបញ្ជាក់ថា នៅពេលនេះ​លោក សុវណ្ណ មករា ក៏​កំពុងតែ​សម្រេចចិត្ត​ត្រៀម​បញ្ជូន​ភរិយា​របស់លោក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្រ​ក្រៅប្រទេស​ផងដែរ ដើម្បី​សង្គ្រោះ​កូនៗ និង ដើម្បីឱ្យ​អស់ចិត្ត ទោះ​ដឹងថា​មានសង្ឃឹម​តិច​យ៉ាងណាក្តី ។ សម្រាប់​ព័ត៌មាន​យ៉ាងណា​ទៀត​នោះ​«​ប្រជាប្រិយ​»​នឹង​ផ្សាយ​ជូន​ពេល​ក្រោយ ។ ពី​ទស្សនា​វ​ដ្តី​«​ប្រជាប្រិយ​»​ក៏​សូម​ជូនពរ​ឱ្យ​ការសង្គ្រោះ​នៅពេល​ខាងមុខ​ទទួលបាន​ជោគជ័យ និង កូន​ទាំងពីរ​កើតមក​មាន​សុខភាព​ល្អ រួមទាំង​ម្តាយ​ផងដែរ ៕ សាកល​

សុវណ្ណ មករា ទម្លាយ​អារម្មណ៍​ឈឺចាប់​បំផុត​ក្រោយ​រៀបការ

សុវណ្ណ មករា ទម្លាយ​អារម្មណ៍​ឈឺចាប់​បំផុត​ក្រោយ​រៀបការ