រហ័ស្សនាម នារីពុកចង្កា និង បុរសដៃបង្កង ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងគ្នា

អាមេរិក៖ និស្ស័យរបស់មនុស្សម្នាក់ៗ ពិតជាពិបាកស្មានត្រូវមែន អ្នកខ្លះមានរូបសម្បត្តិស្រស់ស្អាត តែបែរជាមាននិស្ស័យ ឬយើងអាចនិយាយបានថា គូជាមួយមនុស្សមិនស្អាត។ ដូចពាក្យចាស់លោកពោលថា ស គូនឹងខ្មៅ ល្អគូនឹងអាក្រក់ជាដើម។ យ៉ាងណាមិញក្រឡេកមកមើលស្នេហា របស់គូសង្សារមួយគូនេះវិញ ដែលគេត្រូវបានស្គាល់រហ័ស្សនាមថា នារីពុកចង្កា “Breared Lay” គូនឹងបុរសដៃបង្កង “Lobster Boy” ។

នាង Jessa Olmstead អាយុ ៣០ឆ្នាំ មានរហ័ស្សនាម នារីពុកចង្កា ឬនារីមុខសក់ និងលោក Grady Stiles III អាយុ ៣៩ឆ្នាំ រហ័្សសនាមបុរសដៃបង្កង ដែលដៃនិងជើងពីកំណើតរបស់គាត់ មានលក្ខណៈខុសពីមនុស្សទូទៅ គឺវាដូចជាដង្កៀប ទើបត្រូវបានគេហៅគាត់ថា បុរសដៃបង្កង ហើយពួកគេទាំងពីរ ធ្វើការក្នុងការផលិតកម្មវិធី The Venice Beach Freakshow ក្នុងរដ្ឋ Los Angeles សហរដ្ឋអាមេរិក។

យ៉ាងណាមិញរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ នាង Jessa មានចិត្តប្រតិព័ទ្ធលើរូបគាត់ ដែលពួកគេទាំងពីរបានរក្សាទំនាក់ទំនងស្នេហារបស់ពួកគេយ៉ាងស្ងប់ស្ងាត់ ដោយមិនឲ្យនរណាម្នាក់ដឹងឡើយ រហូតដល់ពេលបច្ចុប្បន្ន។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ​ គឺឥលូវនេះរឿងរ៉ាវលាក់បាំងរបស់ពូកគេទាំងពីរ ត្រូវបានបង្ហាញការពិតនៅក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ឬ Valentine’s Day ។

Jessa បានឲ្យដឹងថា «ខ្ញុំពិតជាស្រលាញ់គាត់ ចង់នរណានិយាយពីពួកយើងថាម៉េច ក៏ស្រេចតែគេទៅ គាត់ពិតជាបុរសដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ ហើយប្រសិនបើអ្នកទាំងអស់នោះ មិននិយាយអី្វពីពួកយើង ក៏ខ្ញុំមិនមានអ្វីចម្លែកដែរ»។

រហ័ស្សនាម នារីពុកចង្កា និង បុរសដៃបង្កង ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងគ្នា

លោក Todd Ray អ្នកគ្រប់គ្រងការផលិតកម្មវិធី Venice Beach Freakshow បានឲ្យដឹងផងដែរថា «ខ្ញុំពិតជារីករាយជាមួយនឹងពូកគេទាំងពីរណាស់ ដែលពួកគេរកឃើញ នូវការស្រលាញ់ស្មោះស័្មគ្ររវាងគ្នានិងគ្នា ហើយអ្នករាល់គ្នានៅទីនេះ សុទ្ធតែស្រលាញ់ចូលចិត្ត Jessa និង Grady និងភាពផ្អែមល្ហែមរបស់ពូកគេ។ ពួកយើងសង្ឃឹមថា ស្នេហារបស់ពួកគេទាំងពីរ នឹងមានសុភមង្គល រស់នៅជាមួយគ្នាជារៀងរហូត»៕

សម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះស្នេហាពួកគេទាំងពីរ?  

រហ័ស្សនាម នារីពុកចង្កា និង បុរសដៃបង្កង ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងគ្នារហ័ស្សនាម នារីពុកចង្កា និង បុរសដៃបង្កង ធ្លាក់ក្នុងអន្លង់ស្នេហ៍នឹងគ្នា

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត