ឪពុកម្តាយឈាមខ្មៅ វាយកូនស្រី រហូតដល់ស្លាប់ ហើយលាក់សាកសព ដោយគិតថា ទុកបន់ស្រន់ឲ្យរស់ឡើងវិញ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ស្ថានីយ៍ប៉ូលិស Buncheon Sosa បានប្រកាសថា ពួកគេបានបញ្ចប់សំណុំរឿងនៅតុលាការ ករណីប្តីប្រពន្ធមួយគូ មានជាប់ពាក់ព័ន្ធនឹងការស្លាប់ របស់កូនស្រីអាយុ១៤ឆ្នាំពួកគេ។

ប្តីប្រពន្ធមួយគូនេះ ត្រូវបានគេរកឃើញថា វាយកូនស្រីរបស់ ខ្លួននឹងរំពាត់ឈើ មួយទំហឹងៗ។ ប៉ូលិសបានបញ្ជាក់ថា ពួកគេបានវាយ កូនស្រីត្រង់ដៃ កំភួនជើង និងភ្លៅ ពី៥០ ទៅ៧០ដង។ បន្ថែមពីនេះ ប៉ូលិសក៏បាន រកឃើញទៀតថា កូនស្រីម្នាក់នេះ ត្រូវបានឪពុកម្តាយ របស់ខ្លួនវាយ បែបនេះបីដងក្នុង កំឡុងពេលមួយ ឆ្នាំចុងក្រោយ នៅផ្ទះប្អូនស្រី ខាងប្រពន្ធ ហើយប្អូនស្រីនោះ មានអាយុ៣៩ឆ្នាំ ជាអ្នកទទួលខុសត្រូវ ចិញ្ចឹមក្មេងស្រីដែល ស្លាប់នេះក្នុងពេលកន្លងមក ហើយក៏បានចូលរួម ក្នុងការវាយក្មេងស្រី នេះផងដែរដោយចោទថា នាងបានលួចលុយ និយាយកុហក និងមិនសំអាតផ្អះជាដើម។

លុះក្រោយមក ការវាយធ្វើបាបនេះ បានបន្តរហូតដល់ ខែមិនាឆ្នាំ២០១៥ គឺជាពេលដែល ក្មេងស្រីនេះបាន ផុតដង្ហើមដោយសារ ការវាយធ្វើបាប អស់រយៈពេល៥ម៉ោង។ មិនតែប៉ុណ្ណោះ មីងរបស់កុមារី រងគ្រោះបានចោទថា ក្មេងស្រីនេះបរិភោគច្រើនពេក ទើបគាត់វាយ ទាំងដែលប៉ូលិស បានរកឃើញថា ក្មេងស្រីនេះមិនមាន ទម្ងន់គ្រប់គ្រាន់ឲ្យសមស្របទៅនឹង កម្ពស់នៅឡើយ ហើយគាត់ឲ្យក្មួយស្រី នេះបរិភោគតែគីមឈីប៉ុណ្ណោះ។

ចំណែកឯប្តីប្រពន្ធ ដែលជាជនដៃដល់ ទាំងពីរក៏បានប្រាប់ប៉ូលិស បន្ទាប់ពីការលាក់បាំង សាកសពរបស់ កូនស្រីអស់រយៈពេល ជិតមួយឆ្នាំថា៖ "ពួកយើងពិតជា បានវាយកូនមែន ប៉ុន្តែមិនមានបំណង នឹងសម្លាប់នាងនោះទេ ពេលយើងវាយហត់ យើងក៏បានសម្រាកដែរ។ ពួកយើងគិតថា កូនស្រីរបស់យើង នឹងរស់ឡើងវិញ ប្រសិនបើយើង ខិតខំធ្វើការបន់ស្រន់" ប៉ុន្តែក្រុមប៉ូលិស បានធ្វើតេស្តទៅលើ ប្តីប្រពន្ធមួយគូនេះ រកឃើញថាពួកគេ មិនមានបញ្ហាសរសៃប្រសាទអ្វីនោះទេ។ 

មកទល់ពេលនេះ អ្នកនាំពាក្យប៉ូលិសបានថ្លែងថា ប៉ូលិសមិនបានឃាត់ខ្លួនពួកគេពីបទ ធ្វើទុក្ខទោសដល់កុមារទេ ប៉ុន្តែឃាត់ខ្លួនពួកគេ ពីបទមនុស្សឃាតតែម្តង ដោយសារតែទង្វើររបស់ពួកគេសាហាវព្រៃផ្សៃចំពោះ កូនស្រីខ្លាំងពេក៕

ឪពុកម្តាយឈាមខ្មៅ វាយកូនស្រី រហូតដល់ស្លាប់ ហើយលាក់សាកសព ដោយគិតថា ទុកបន់ស្រន់ឲ្យរស់ឡើងវិញ
ឪពុកម្តាយឈាមខ្មៅ វាយកូនស្រី រហូតដល់ស្លាប់ ហើយលាក់សាកសព ដោយគិតថា ទុកបន់ស្រន់ឲ្យរស់ឡើងវិញ
ឪពុកម្តាយឈាមខ្មៅ វាយកូនស្រី រហូតដល់ស្លាប់ ហើយលាក់សាកសព ដោយគិតថា ទុកបន់ស្រន់ឲ្យរស់ឡើងវិញ
ឪពុកម្តាយឈាមខ្មៅ វាយកូនស្រី រហូតដល់ស្លាប់ ហើយលាក់សាកសព ដោយគិតថា ទុកបន់ស្រន់ឲ្យរស់ឡើងវិញ

សូមទស្សនាវីដេអូខាងក្រោម៖ 

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត