​ស្ត្រី​មាន​ផ្ទៃពោះ​ក្តៅ​ក្នុង ត្រូវតែ​ប្រយ័ត្ន​ពីអ្វី​?

​ស្ត្រី​មាន​ផ្ទៃពោះ​ក្តៅ​ក្នុង ត្រូវតែ​ប្រយ័ត្ន​ពីអ្វី​?

​កាល​ពី​ម្សិលមិញ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​អាហារ​មួយចំនួន​ដែល​អាច​បំបាត់​អាការៈ​ក្តៅ​ក្នុងរ​បស់​ស្ត្រី​មាន​ផ្ទៃពោះ​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​មួយចំនួន​ដែល​អ្នក​មិន​អាច​ធ្វើ​នៅពេល​ដែល​អ្នកក្តៅ​ក្នុង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​មិន​ត្រូវ​បញ្ចុះ​កម្តៅ​ភ្លាម​
​ការ​ក្តៅ​ក្នុងនេះចែក​ចេញជា​ពីរ​ប្រភេទ ការ​ក្តៅ​ក្នុង​ខ្សោយ និង​ខ្លាំង នៅពេល​ដែល​អ្នក​មាន​អាការៈ​ក្តៅ​ក្នុង​ខ្សោយ អ្នក​មិន​ត្រូវ​ប្រើ​អាហារ​ដែល​បំបាត់​ការ​ក្តៅ​ក្នុង​ខ្លាំង​មក​បំបាត់​នោះទេ ដូចជា​អាហារ​ដែល​អាច​ធ្វើឲ្យ​អ្នក​ត្រជាក់​ក្នុង​ខ្លាំង ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ហើយ​ប្រសិន​ជា​អ្នកក្តៅ​ក្នុង​ខ្លាំង អ្នក​អាច​ផឹកទឹក​សណ្តែកខៀវ​បាន វា​នឹង​ជួយ​អ្នក​បញ្ចុះ​កម្តៅ​បាន ប៉ុន្តែ​មិន​ត្រូវ​បរិភោគ​ច្រើន​ដូចគ្នា បរិមាណ​ល្មម​ទៅ​បាន​ហើយ​។​

មិន​ត្រូវ​បរិភោគ​ម្រះ​
​អ្នក​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ថា​នៅក្នុង​ម្រះ​មាន​សារធាតុ​ដែល​អាច​ធ្វើឲ្យ​មនុស្ស​ត្រជាក់​ក្នុងបាន ប៉ុន្តែ​វា​មិន​ស័ក្តិសម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង​អត្រារ​លូត​កូន​ខ្ពស់​ណាស់​។​

​មិន​ត្រូវ​ញ៉ាំ​ម្ទេស​
​នៅពេល​ដែល​អ្នក​មាន​អាការៈ​ក្តៅ​ក្នុង អ្នក​មិន​ត្រូវ​ពិសារ​ម្ទេស​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អាការៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ថែម​ទាំង​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ធ្វើឲ្យ​ទារក​មិន​អាច​លូតលាស់​បាន​ល្អ​ឡើយ​។​
មិន​ត្រូវ​បរិភោគ​អាហារ​បំពង​ខ្លាញ់​
​អាហារ​បំពង​ខ្លាញ់ គឺជា​អាហារ​ដែល​ងាយ​ធ្វើឲ្យ​អ្នកក្តៅ​ក្នុងបំផុត ដូចនេះ​ប្រសិនជា​អ្នក​មាន​អា​ការៈនេះ​រួចមកហើយ អ្នក​មិន​ត្រូវ​ពិសារ​ទេ ហើយក៏​មិន​ត្រូវ​បរិភោគ​ឆា​ខ្វៃ សាច់​ពពែ សាច់​ឆ្កែ និង​ដំឡូងបារាំង​ចៀន​នោះទេ​។​

មិន​ត្រូវ​ខឹង​
​ការ​ខឹង​ក៏​ជា​កត្តា​ដែល​ធ្វើឲ្យ​អ្នក​មាន​អាការៈ​ក្តៅ​ក្នុងនេះ​កាន់តែ​ធ្ងន់ធ្ងរ​ដែរ ដូចនេះ​អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​សប្បាយ មិន​ត្រូវ​ឆាប់​ខឹង និង​មួល​ម៉ៅ​នោះទេ ទើប​វា​ល្អ​ចំពោះ​សុខភាព​អ្នក​។​

​មិន​ត្រូវ​ចូល​គេង​យប់​ជ្រៅ​
​អ្នក​ត្រូវ​តែមាន​ទម្លាប់​ចូល​គេង​ពី​ព្រលឹម​ពេល​ដែល​អ្នកមាន​អាការៈ​ក្តៅ​ក្នុង ព្រោះ​បើ​អ្នក​ចូល​គេង​យប់​ពេក វា​នឹង​ធ្វើឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី19  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។