តួសង្ឈ ថាំងចេងថ្មី មានទំនាក់ទំនងស្នេហ៍ ជាមួយតារាវ័យ ក្មេង Jelly Lin

ចិន៖ តារាសម្តែងក្នុងខ្សែភាពន្តថ្មី  «The Monkey King 2»  លោក Feng Shaofeng ដែលដើរតួជាសង្ឈថាំងចេង ថ្មីៗនេះត្រូវគេដឹងថា កំពុងមានទំនាក់ទំនងស្នេហា ជាមួយតារាសម្តែងវ័យ១៩ឆ្នាំ Jelly Lin ។

ព័ត៌មានពី Jayne star បានឲ្យដឹង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ៣៧ឆ្នាំ  Feng Shaofeng តួសង្ឈថាំងចេងក្នុងរឿង Monkey King 2 ត្រូវគេដឹងថាកំពុង មានទំនាក់ទំនងស្នេហា ជាមួយតារាស្រីវ័យក្មេង Jelly Lin តាំងពីខែឧសភា ឆ្នាំ២០១៥ មកម្ល៉េះ ក្រោយប្រកាសបែកពីមិត្តស្រី តារាសម្តែងនាង Ni Ni ហើយដំណឹងនេះមិនស្រពិចស្រពិលនោះទេ ដោយគេមានទាំងរូបភាព និងវីដេអូរបស់អ្នកទាំងពីរ ។

ប្រភពព័ត៌មាន I Am Paparazzi ក៏បានឲ្យដឹងនៅថ្ងៃនេះថា រូបភាពរបស់តារាសម្តែងទាំងពីរ Feng Shaofeng និង Jelly Lin ត្រូវគេថតបានមិនមែនតែម្តងនោះទេ ហើយ Jelly Lin ក៏ធ្លាប់ថតរូបអាហារពេលល្ងាចនៅក្នុង Weibo ទៀតផង តែក្រោយមកនាងលុបចោល ដោយត្រូវគេស្គាល់ថា កន្លែងញុំាអាហារនោះ ជាផ្ទះបាយរបស់ Feng ៕