ដុត​សំរាម​ឆេះ​ផ្អើល​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ នៅ​សែន​សុខ​មុន​នេះ​បន្តិច

រាជធានី​ភ្នំពេញ ៖ គំនរ​សំរាម​ស្ថិត​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី​បាន​ត្រូវ​កម្មករ​ដុត​បង្ក​ឲ្យ​កើតជា​អណ្តាតភ្លើង​និង​ផ្សែងហុយ​ទ្រលោម​ឡើង​លើ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន និង​សមត្ថកិច្ច​ស្ទើរ​មួយ​ខណ្ឌ​សែន​សុខ ភ្ញាក់ផ្អើល​ស្មាន​តែ​ឆេះ​ផ្ទះ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ហើយ​សេចក្តីរាយការណ៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​សុក្រ​ដដែល ភ្លើង​ឆេះ​កម្ទេច​ឈើ​ទូរ​ហ្គេ​ម​និង​សំរាម​ផ្សេង​ៗ​ខាងលើ បាន​ត្រូវ​សមត្ថកិច្ច​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​បាញ់​ពន្លត់​ហើយ ដើម្បី​បញ្ចៀស​ការ​ឆេះ​រាលដាល​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ ៕

ដុត​សំរាម​ឆេះ​ផ្អើល​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ នៅ​សែន​សុខ​មុន​នេះ​បន្តិច
ដុត​សំរាម​ឆេះ​ផ្អើល​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ នៅ​សែន​សុខ​មុន​នេះ​បន្តិច
ដុត​សំរាម​ឆេះ​ផ្អើល​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ នៅ​សែន​សុខ​មុន​នេះ​បន្តិច
ដុត​សំរាម​ឆេះ​ផ្អើល​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ នៅ​សែន​សុខ​មុន​នេះ​បន្តិច
ដុត​សំរាម​ឆេះ​ផ្អើល​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ នៅ​សែន​សុខ​មុន​នេះ​បន្តិច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត