អ្នក​វិទ្យាសាស្ត្រ​ទើប​​ផ្ដិត​បាន​រូប​​​ Black Hole ​ដ៏​​ធំ​ ​​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​

អ្នក​វិទ្យាសាស្ត្រ​ទើប​​ផ្ដិត​បាន​រូប​​​ Black Hole ​ដ៏​​ធំ​ ​​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​

​ថ្មី​ៗ​នេះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ដែល​ប្រចាំ​ការ​​យាន​អង្កេត​ការ​​ Huble Space Telescope ​​បាន​ចាប់​យក​រូបភាព​របស់​​ Black Hole ដ៏​ធំ​​ដែល​​សម្ងំ​ខ្លួន​នៅ​ក្នុង​កាឡាក់ស៊ី​មួយ។

 

អ្នក​វិទ្យាសាស្ត្រ​ទើប​​ផ្ដិត​បាន​រូប​​​ Black Hole ​ដ៏​​ធំ​ ​​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​

 

 

Black Hole នេះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ទំហំ​ធំ​ជាង​គេ​ បើ​ប្រៀប​នឹង​ Black Hole ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ប្រទះ​ឃើញ​នា​ពេល​កន្លង​មក។ បញ្ជាក់​ថា​ Black Hole នេះ​គឺ​ស្ថិត​នៅ​ក្នុង​កាឡាក់ស៊ី​ NC 4889 ដែល​ជា​កាឡាក់ស៊ី​មួយ​ស្ថិត​ក្នុង​បណ្ដុំ​កាឡាក់ស៊ី​ Coma Cluster។

 

បើ​យោង​តាម​ការ​ប៉ាន់​ស្មាន​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា​​ Black Hole នេះ​មាន​ទំហំ​ធំ​ជាង​​ព្រះអាទិត្យ​ដល់​ទៅ​ ២១​ពាន់​លាន​ដង។ ចំណែក​ឯ​ Event Horizon (តំបន់​​មួយ​ដែល​មាន​ថាមពល​ខ្លាំង​រហូត​ដល់​សូម្បី​​តែ​ពន្លឺ​ក៏​មិន​អាច​បាញ់​​ពី​ទំនាញ​របស់​វា​បាន) ​របស់​វា​អាច​មាន​ប្រវែង​អង្កត់​ផ្ចិត​ដល់​ទៅ​ ១៣០​ពាន់​លាន​គីឡូម៉ែត្រ។ បច្ចុប្បន្ន​នេះ​អ្នក​វិទ្យាសាស្ត្រ​បាន​ចាត់​ថ្នាក់​វា​ជា​ Black Hole ដែល​គ្មាន​សកម្មភាព។

 

ពាក់​ព័ន្ធ​នឹង​ Black Hole នេះ​ដែរ ​អ្នក​មិន​បាច់​ព្រួយ​ថា​ផែន​ដី​អាច​នឹង​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​វា​នោះ​ឡើយ​ ព្រោះ​វា​មាន​ចម្ងាយ​ដល់​ទៅ​៣០០​លាន​ឆ្នាំ​ពន្លឺ​ពី​ផែន​ដី​ឯ​ណោះ។ បើ​គិត​ចម្ងាយ​ពី​ផែន​ដី​ទៅ​ព្រះអាទិត្យ​គឺ​ត្រឹម​​ ៨​នាទី​ពន្លឺ​​ប៉ុណ្ណោះ​ ដែល​នេះ​ជា​ចម្ងាយ​ដ៏​ឆ្ងាយ​មួយ​ទៅ​ហើយ៕​​

 

ចុច​អាន៖ ផែន​ដី​នឹង​វិនាស​បែប​នេះ បើ​ Black Hole ​អាច​ចូល​ក្នុង​គន្លង​ព្រះ​អាទិត្យ​​​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNN​​​​​​
​​