តុលាការឃុំខ្លួន មេឆ្នោតម្នាក់ ចាប់មកពី ស្រុកស្រីសន្ធរ

កំពង់ចាម៖ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ចាម លោក អ៊ុំ ចាន់ថុល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានចេញដីកា លេខ៩៣ ចុះបង្គាប់ឱ្យឃុំខ្លួន ឈ្មោះ សុន សុខស្រី ពីបទបើកកន្លែងលេង ល្បែងស៊ីសង។

គួររំលឹកដែរថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ១៥៖០០នាទី ដោយមានការសហការ ល្អពីប្រជាពលរដ្ឋ សមត្ថកិច្ច បានទទួលពត៌មាន ពីប្រជាពលរដ្ឋថា មានអ្នកកត់កន្ទុយលេខ នៅចំណុចភូមិរការទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពេលទទួលបានពត៌មានភ្លាម សមត្ថកិច្ចជំនាញ និងកំលាំងជំនាញខេត្ត សហការជាមួយកម្លាំង សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកពោធិ៍ ចុះបង្ក្រាបចាប់ឃាត់ខ្លួន បានមុខសញ្ញាម្នាក់ឈ្មោះ សុន សុខស្រី ភេទស្រី អាយុ ៤៥ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិរការទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកស្រីសន្ធរ ដើម្បីសាកសួរ និងចងក្រងឯកសារតាមនីតិវិធីច្បាប់ បញ្ជូនទៅតុលាការ។

លុះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ជនសង្ស័យត្រូវបាន សមត្ថកិច្ចបញ្ជូនទៅ ឃុំខ្លួននៅពន្ធនាគារ ខេត្តកំពង់ចាម តាមបញ្ញាតិមាត្រា ៥ នៃច្បាប់ស្តីពីការ បង្ក្រាបល្បែងស៊ីសង ៕

តុលាការឃុំខ្លួន មេឆ្នោតម្នាក់ ចាប់មកពី ស្រុកស្រីសន្ធរ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត