ផ្អើលពេញ បណ្តាញអ៊ីនធឺណែត! យន្តហោះ ចម្បាំងឥណ្ឌា បាញ់ធ្លាក់ UFO នៅប្រទេសឥណ្ឌា (មានវីដេអូ)

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ បានផ្ទុះឡើង នៅលើបណ្តាញអ៊ីនធឺណែត បន្ទាប់ពី យន្តហោះចម្បាំងឥណ្ឌា មួយគ្រឿង បានហោះប្រដេញ និងបាញ់ទម្លាក់ វត្ថុចម្លែក (UFO) ដែលមានរូបរាង ដូចប៉េងប៉ោង មួយគ្រឿង ក្រោយពីវា បានធ្វើឲ្យរ៉ាដា បន្លឺសម្លេងឡើង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា UFO មួយគ្រឿងនោះ ត្រូវបានបាញ់ទម្លាក់ ដោយយន្តហោះ ចម្បាំងឥណ្ឌា «Su-30» បន្ទាប់ពីប្រទះឃើញវា នៅក្បែរនឹងព្រំដែន របស់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន។

ផ្អើលពេញ បណ្តាញអ៊ីនធឺណែត! យន្តហោះ ចម្បាំងឥណ្ឌា បាញ់ធ្លាក់ UFO នៅប្រទេសឥណ្ឌា (មានវីដេអូ)

លោក Manohar Parrikar រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា បាននិយាយថា «រ៉ាដារបស់យើង ចាប់បាន វត្ថុចម្លែកភ្លឺចាំង ហោះចូលមកក្នុង ដែនអាកាសឥណ្ឌាយើង។ ភ្លាមនោះ យន្តហោះចម្បាំង មួយគ្រឿង បានហោះប្រដេញ យ៉ាងលឿន ហើយក៏បាន បាញ់វាទមា្លក់ តែម្តង។ សម្លេងផ្ទុះ នៃវត្ថុនោះ អាចលឺដល់ចម្ងាយ ១០គីឡូម៉ែត្រឯណោះ»។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលឥណ្ឌា បានដាក់ការសង្ស័យថា UFO មួយគ្រឿងនោះ អាចនឹងមានផ្ទុក គ្រាប់បែក ប៉ុន្តែមកទល់នឹងពេលនេះ គេរកមិនឃើញ ឧបករណ៍ណាមួយ ដែលទាក់ទងនឹង គ្រាប់បែក នៅក្នុងគំនរបាក់បែក នៃ UFO នោះឡើយ។ ផ្ទុយទៅវិញ លោហៈធាតុ រាងត្រីកោណ ចំនួន៥ដុំ ត្រូវបានរកឃើញ នៅក្នុងគំនរបាក់បែក នៃ UFO នោះ ខណៈគេមិនទាន់ដឹងទេថា លោហៈធាតុទាំងនោះ គឺជាអ្វីឲ្យប្រាកដ នៅឡើយទេ។

ផ្អើលពេញ បណ្តាញអ៊ីនធឺណែត! យន្តហោះ ចម្បាំងឥណ្ឌា បាញ់ធ្លាក់ UFO នៅប្រទេសឥណ្ឌា (មានវីដេអូ)

យ៉ាងណាមិញ មានអ្នកអត្ថាធិប្បាយ ជុំវិញព័ត៌មាននេះ មួយចំនួន បានដាក់ការសង្ស័យថា វត្ថុចម្លែក (UFO) ដែលត្រូវបាន បាញ់ទម្លាក់នោះ អាចជាប៉េងប៉ោងអាកាសធាតុ (សម្រាប់វាស់ សម្ពាធបរិយាកាស សីតុណ្ហភាព សំណើម និងល្បឿនខ្យល់ ជាដើម) ខណៈការពិត យ៉ាងណានោះ ក្រុមមន្រ្តីជំនាញ កំពុងធ្វើការស៊ើបអង្កេត៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត