ឧស្ម័នផ្ទះកញ្ចក់ ប្រហែលក្លាយជា ប្រភពឥន្ធនៈ

អាតែនៈ ក្រុមអ្នកជីវវិជ្ជវិទ្យា ជនជាតិអាមេរិក បាននិយាយថាមាន ឧស្ម័នកាបូនឌីអុកស៊ីតដ៏ច្រើនលើសលុបនៅ ក្នុងបរិយាកាសរបស់ ភពផែនដីដែល ជាកត្តាចំបងដែលនាំ ឲ្យមានការប្រែប្រួល អាកាសធាតុផែនដីអាចក្លាយជា ប្រភពឥន្ធនៈនៅថ្ងៃណាមួយ។

លោក Michael Adams នៅមហាវិទ្យាល័យ Georgia និងក្រុមការងារ របស់គាត់បានរកឃើញ វិធីបំលែងឧស្ម័នកាបូន ឌីអុកស៊ីតនៅក្នុងបរិយាកាស ឲ្យក្លាយទៅជាផលិតផល មានប្រយោជន៍សម្រាប់ វិស័យកសិកម្ម។

ជាមួយគ្នានេះដែរ មហាវិទ្យាល័យ មួយកន្លែងបានធ្វើ សេចក្តីរាយការណ៍ថា ការរកឃើញរបស់ ពួកគេអាចនាំ ទៅរកការបង្កើតឥន្ធនៈ ធម្មជាតិដែលបំលែងចេញពី ឧស្ម័នផ្ទះកញ្ចក់ដែល វាត្រូវបានគេដឹងថាជាមូលហេតុ ដែលធ្វើឲ្យមានការកើនឡើង នៃកំដៅផែនដី។

លោក Michael Adams បានបន្តទៀតថាៈ "ជាចំបង អ្វីដែលពួកយើងបាន ធ្វើកន្លងមក គឺជាការបង្កើតអតិសុខុមកាយ មួយដែលត្រូវមានទំនាក់ទំនង ជាមួយនឹងឧស្ម័នកាបូន ឌីអុកស៊ីតនិងបំលែងវា ឲ្យក្លាយជារបស់មានប្រយោជន៍។"

ឧស្ម័នផ្ទះកញ្ចក់ ប្រហែលក្លាយជា ប្រភពឥន្ធនៈ