ផ្កាយ ដ៏ក្មេងបំផុត របស់កាឡាក់ស៊ី មួយចំនួនត្រូវបាន ឃ្លាំមើល

ហ្វ្លរីដាៈ ភ្នាក់ងារអវកាស ណាសា បាននិយាយថា បេសកកម្មរបស់ កែវយឺតលំហ អាកាសអឺរ៉ុប Herschel បានចូលរួមចំនែក នៅក្នុងការស្វែងរក ក្រុមផ្កាយដ៏ក្មេងបំផុត ដែលត្រូវបានគេស្គាលថា ក្រុមផ្កាយបុរាណ ឬ protostars។

ជាមួយគ្នានេះដែរ ភ្នាក់ងាវកាសណាសា បានធ្វើសេចក្តីរាយការណ៍ថា ក្រុមផ្កាយបុរាណឬ protostars ចំនួន១៥ ត្រូវបានរកឃើញថ្មី ដោយការរកឃើញនេះ បានធ្វើឲ្យភ្នាក់ងារ លំហអាកាសអឺរ៉ុប មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពួកវា គឺជាតំបន់តែធំជាងគេបំផុត នៃការកកើត នៃតារានៅជិតប្រព័ន្ធព្រះអាទិត្យ របស់យើង។  មិនតែប៉ុណ្ណោះ ការរកឃើញនេះអាចជួយឲ្យ ក្រុមអ្នកវិទ្យាសាស្រ្តបាន យល់ឲ្យកាន់តែច្បាស់ អំពីការកកើត នៃតារាកាលពីមុនៗ។

លោក Amelia Stutz ដែលជាអាកាសយានិក នៃវិទ្យាស្ថាន the Max Planckនៅក្នុងទីក្រុង Heidelberg ប្រទេសអាល្លឺម៉ង់ បាននិយាយថា កែវយឺតលំហអវកាស Herschel បានបង្ហាញឲ្យឃើញនូវ ក្រុមផ្កាយក្មេងដែលស្ថិត នៅតំបន់កកើតផ្កាយ ដ៏ធំបំផុតមួយ។ 

ផ្កាយ ដ៏ក្មេងបំផុត របស់កាឡាក់ស៊ី មួយចំនួនត្រូវបាន ឃ្លាំមើល

  • ផ្កាយ ដ៏ក្មេងបំផុត របស់កាឡាក់ស៊ី មួយចំនួនត្រូវបាន ឃ្លាំមើល已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/02/19  Category:កីឡា