ស្ថានទូត​អាមេរិក រៀបចំ​តាំងពិព័រណ៍​ប្រចាំឆ្នាំ​ស្តីពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​នា​ឆ្នាំ ២០១៦

Doliprane TVC

​ភ្នំពេញៈ ​ស្ថានទូត​អាមេរិក មជ្ឈមណ្ឌល​អាមេរិក​សំរាប់​ការសិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក ​(Education USA) នឹង​រួមគ្នា​រៀបចំ​ពិព័រណ៍ ឆ្នាំ ២០១៦ ស្តីពី​ការសិក្សាអប់រំ​នៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ក្នុង​រាជធានី​ភ្នំពេញ ។

ស្ថានទូត​អាមេរិក រៀបចំ​តាំងពិព័រណ៍​ប្រចាំឆ្នាំ​ស្តីពី​ការអប់រំ​នៅ​សហរដ្ឋអាមេរិក​នា​ឆ្នាំ ២០១៦

តាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​បានឱ្យ​ដឹងថា​មាន​តំណាង​ចំនួន ១៦ រូប​មកពី​ម​ហា​វិទ្យាល័យ​និង​សាកលវិទ្យាល័យ​ក្នុង​សហរដ្ឋអាមេរិក​នឹង​ជំរាប​ដល់​សិស្ស​និស្សិត​កម្ពុជា​ស្តីអំពី​កម្មវិធីសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​លក្ខ​ខ័​ណ្ឌ​ទាមទារ​ក្នុងការ​ចុះឈ្មោះ​ចូលរៀន​និង​ឱកាស​អាហារូបករណ៍​នៅ​សហរដ្ឋអាមេរិក​។ ស្ថាប័ន​ចូលរួម​ដទៃទៀត​នៅក្នុង​ពិព័រណ៍​នេះ​នឹង​ផ្តល់ព័ត៌មាន​ស្តីពី​ទិដ្ឋាការ​សំរាប់​សិស្ស និ​ស្សិ​​ត​កម្មវិធី​ផ្លាស់ប្តូរ​គ្នា​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​និង​សេវា​ផ្តល់​ប្រឹក្សា​ស្តីពី​ការសិក្សាអប់រំ​របស់​ម​ជ្ឈ​មណ្ឌល​EducationUSA .​។​

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់ដែរថា​ក្នុង​ព័រ​ណ៍រ​នេះ​ក៏មាន​បំណង​បង្ហាញឱ្យឃើញ​ពី​ការគាំទ្រ​របស់រ​ដ្ឋា​ភិ​បាល​អាមេរិក​ចំពោះ​ការខិតខំ​ដើម្បី​លើក​កំពស់​គុណភាព​នៃ​ការអប់រំ​និង​ពង្រីក​ឱកាស​ក្នុងការ​សិក្សា​និង​ក្នុង​អាជីព​សំរាប់​ប្រជាជន​កម្ពុជា​។​ជាមួយគ្នា​ពិ​ព័រ​ណ៏​នេះ​ក៏បានផ្តល់​ជា​មធ្យោបាយ​ពិសេស​មួយ​សំរាប់​ឱ្យ​ប្រជាជន​កម្ពុជា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​នៅ​សហរដ្ឋអាមេរិក ហើយ​ស្វែងយល់​ពី​អត្ថ​ប្រយោជន៍​នៃ​ការទទួលបាន​ការសិក្សា​នៅក្នុង​សាកលវិទ្យាល័យ​របស់​ស​ហ​រដ្ឋ​អាមេរិក ៕ ដេប៉ូ​