គណបក្ស មហាសាមគ្គី ជាតិខ្មែរ សង្ឃឹមថា ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ នឹងទទួលបាន អាសនៈច្រើន

ភ្នំពេញ ៖ លោកបណ្ឌិត ញ៉ែម វណ្ណថន ប្រធានគណបក្ស មហាសាមគ្គីជាតិខ្មែរ បានថ្លែងក្តីសង្ឃឹម យ៉ាងមុតមាំថា នៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ខាងមុខ នឹងមាន ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនមកពីគ្រប់រាជធានី-ខេត្ត ហើយនឹងទទួលបានអាសនៈ ច្រើនសម្រាប់ មេភូមិ-មេឃុំគណបក្សខ្លួន។

នៅព្រឹកថ្ងែទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោកបណ្ឌិត ញ៉ែម វណ្ណថន បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាន ថា “មកដល់ពេលនេះមាន សមាជិកចូលរួម ១៧ ខេត្ត-ក្រុង ដែលមានតំណាង មកអង្គុយនៅទីនេះ ដូច្នេះយើងនិងប្ដេជ្ញាថា និងយកសុពលភាព ចូលរួមប្រកួតប្រជែង នៅឆ្នាំ២០១៧ បោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ និងទទួលបានយកអាសនៈ យ៉ាងហោចណាស់ ក៏ទទួលយកបាន ជំទប់ ឬក៏ជាមេភូមិ និងចៅសង្កាត់ ឲ្យបាននៅក្រុមប្រឹក្សានីមួយៗ នេះជាការប្ដេជ្ញាចិត្ត របស់ថ្នាក់នាំ។ យើងសង្ឃឹមចំនួន អាសនៈដែលមានចំនូនយ៉ាងច្រើន ដែលទទួលយកបានច្រើន កាលណាល្អ កាលហ្នឹង”។

លោកបានបន្ដថា  គណបក្សមហាសាមគ្គីជាតិខ្មែរបានចាប់កំណើតហើយ ដូច្នេះសូមឲ្យប្រជាពលរដ្ឋ ខ្មែរ ចូលរួមបោះឆ្នោតគាំទ្រ គណបក្សឲ្យបានដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ នៅ ឆ្នាំ២០១៨ខាងមុខ ។

លោកបណ្ឌិត ញ៉ែម វណ្ណថន បន្ថែមថា គណបក្សមហាសាមគ្គីជាតិខ្មែរ នៅមិនទាន់បានចុះបញ្ជីជា ផ្លូវការ នៅក្រសួងមហាផ្ទៃនៅឡើយទេ ប៉ុន្ដែបានស្នើសុំបង្កើតគណបក្សរួចហើយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។ គណបក្សនេះ  នឹងធ្វើសមាជ នៅមុនចូលឆ្នាំខ្មែរ។

សូមបញ្ជាក់ថា លោកបណ្ឌិត ញ៉ែម វណ្ណថនគឺជាអតីតអនុប្រធានទី១ នៃគណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យរបស់ លោក ម៉ម សូណង់ដូ  ហើយនិងមន្រ្តីមួយចំនួន បាននាំចាក់ចេញពី គណបក្សចាស់របស់ខ្លួន ដោយចោទប្រកាន់ លោក ម៉ម សូណង់ដូថា បានកិបកេងលុយរបស់បក្ស។

ពាក់ព័ន្ធករណីខាងលើ នេះ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ លោក ហ៊ាង រិទ្ធី  លោក ញ៉ែម វណ្ណថន លោក ហ៊ាង គឹមស្រឿន និង លោកស្រី អ៊ូ ចន្ទផល្លាសុទ្ធតែជាអតីតមន្រ្តីនៅក្នុងបក្សសំបុកឃ្មុំបានដាក់ ពាក្យ ប្តឹងលោក ម៉ម សុណង់ដូ ទៅកាន់ប្រធានសាលាដំបូង ដោយស្នើសុំឲ្យតុលាការមេត្តាបិទ និងរំលាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យកុំឲ្យធ្វើសកម្មភាពនយោបាយតទៅទៀត , ក្រោយពីតុលាការបានសម្រេចសេចក្តីបិទ និងរំលាយគណបក្សសំបុកឃ្មុំសង្គម ប្រជាធិប តេយ្យខាងលើ ស្នើសុំឲ្យតុលាការធ្វើការរឹបអូសនូវរាល់ថវិកាដែលលោក ម៉ម សូណង់ដូ បានចាយវាយមិនប្រក្រតីខុសច្បាប់ទាំងនោះ ជូនដល់ប្រជាពលរដ្ឋខ្មែរក្រីក្រទាំងអស់៕

គណបក្ស មហាសាមគ្គី ជាតិខ្មែរ សង្ឃឹមថា ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ នឹងទទួលបាន អាសនៈច្រើន

គណបក្ស មហាសាមគ្គី ជាតិខ្មែរ សង្ឃឹមថា ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ នឹងទទួលបាន អាសនៈច្រើន

គណបក្ស មហាសាមគ្គី ជាតិខ្មែរ សង្ឃឹមថា ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ នឹងទទួលបាន អាសនៈច្រើន