បើក​ឆាក​លីគ​កំពូល​កម្ពុជា ​ភ្នំពេញ​ក្រោន​ ឬ Cam-Tiger ​ល្ងាច​នេះ?

បើក​ឆាក​លីគ​កំពូល​កម្ពុជា ​ភ្នំពេញ​ក្រោន​ ឬ Cam-Tiger ​ល្ងាច​នេះ?

លីគ​កំពូល​កម្ពុជា Metfone Cambodian League 2016 ​បាន​ចូល​ខ្លួន​មក​បម្រើ​ប្រិយមិត្ត​វិញ​ហើយ​ចាប់​ពី​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​ត​ទៅ ដោយ​ថ្ងៃ​បើក​ឆាក​នេះ​ដែរ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ភ្នំពេញ​ក្រោន​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​លេខ​៤​រដូវ​កាល​មុន Cambodian Tiger ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ស្អែក​នេះ។

 

បើក​ឆាក​លីគ​កំពូល​កម្ពុជា ​ភ្នំពេញ​ក្រោន​ ឬ Cam-Tiger ​ល្ងាច​នេះ?បើក​ឆាក​លីគ​កំពូល​កម្ពុជា ​ភ្នំពេញ​ក្រោន​ ឬ Cam-Tiger ​ល្ងាច​នេះ?

 

ត្រលប់​ទៅ​មើល​ប្រវត្តិ​របស់​ក្រុម​ទាំង​ពីរ​នេះ​វិញ ​បើ​គិត​៧​ប្រកួត​ចុង​ក្រោយ​នេះ ​ក្រុម​ភ្នំពេញ​ក្រោន​មិន​ដែល​ចាញ់ Cambodian Tiger ​នោះ​ទេ ដោយ​ឈ្នះ​៥​ដង​និង​ស្មើ​២​ដង។ ​ក្រុម​ភ្នំពេញ​ក្រោន ​អាច​នឹង​អវត្តមាន​កីឡាករ​មួយ​ចំនួន​ដោយសារ​របួស ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច Shane Booysen ​អាច​នឹង​ជាប់​ជម្រើស​១១​នាក់​ដំបូង​ដដែល ដោយ​ត្រូវ​សហការ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី George Kelechi ។

 

ចំណែក​ឯ​ក្រុម Cambodian Tiger ​វិញ ​មាន​កីឡាករ​២​នាក់​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សមត្ថភាព​គឺ ​Sadakuni Tomoyuki ​ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប​ Atlético River Plate ​និង​ម្នាក់​ទៀត​ឈ្មោះ​ថា Muramatsu Tomoki ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​លេង​នៅ​លីគ​លំដាប់​ទី​២​ក្នុង​ប្រទេស​ជប៉ុន។

 

ចំពោះ​សម្ដី​គ្រូ​បង្វឹក​រវាង​ក្រុម​ទាំង​ពីរ សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

 

 

បើក​ឆាក​លីគ​កំពូល​កម្ពុជា ​ភ្នំពេញ​ក្រោន​ ឬ Cam-Tiger ​ល្ងាច​នេះ?

 

អត្ថបទ៖ មុន្នី រម្យ