​​​វ៉ាត់ ចំរើន ​​បង្ហាញ​​៣​ចំណុច​​អ្នក​​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​តិច​នៅ​ខេត្ត​​ព្រះសីហនុ

​​​វ៉ាត់ ចំរើន ​​បង្ហាញ​​៣​ចំណុច​​អ្នក​​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​តិច​នៅ​ខេត្ត​​ព្រះសីហនុ

​លោក​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​​ ​បង្ហាញ​ពី​មូល​ហេតុ​ចំនួន​៣​ចំណុច​ ដែល​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​រត់​ប្រណាំង​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​តិច​ត្រឹម​តែ​​ជិត​១៣០០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

 

​​​វ៉ាត់ ចំរើន ​​បង្ហាញ​​៣​ចំណុច​​អ្នក​​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​តិច​នៅ​ខេត្ត​​ព្រះសីហនុ​​​វ៉ាត់ ចំរើន ​​បង្ហាញ​​៣​ចំណុច​​អ្នក​​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​តិច​នៅ​ខេត្ត​​ព្រះសីហនុ

 

​លោក វ៉ាត់ ចំរើន បាន​ឲ្យ​ដឹង​ថា ​​​​ខេត្ត​ព្រះសីហនុ​​មាន​​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​ ដែល​អាច​ទាក់​ទាញ​​ប្រជាជន​នៅ​លើ​ពិភព​លោក​​ឲ្យ​មក​លេង។ ប៉ុន្តែ​នៅ​ទី​នោះ​មិន​​មាន​អ្នក​ចូល​រួម​​​​កម្ម​វិធី​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុន​​ ច្រើន​​​ដោយ​សារ​មូល​ហេតុ​ចំនួន​៣​ចំណុច​គឺ​៖

 

១​-​​​​ខេត្ត​ព្រះសីហនុ​មិន​ទាន់​មាន​ប្រលាន​សម្រាប់​ចុះចត​​យន្ត​ហោះ​ចេញ​ចូល​​​​ក្រៅ​​ប្រទេស​​នៅ​ឡើយ។ ​​អ្នក​ដែល​ចាប់​អារម្មណ៍​ចង់​ចូល​រួម​​ក្នុង​កម្ម​វិធី​នេះ​​​បាន​ត្អូញត្អែរ​ថា ​​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ដល់​​ភ្នំពេញ​ហើយ​ ត្រូវ​បន្ត​ទៅ​ខេត្ត​ព្រះសីហនុ​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​នឿយហត់។

 

២-​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ​មួយ​ចំនួន​ធំ​មិន​​ទាន់​មាន​​ការ​​ចាប់​អារម្មណ៍​​ក្នុង​ការ​ចូល​រួម​​​រត់​ប្រណាំង​នេះ​​ឡើយ​។ បច្ចុប្បន្ន​ទើប​តែ​​​មាន​​យុវជន​​​នៅ​តាម​​​សាលា​នា​នា​ ដែល​បាន​ចូល​រួម​​​​​ក្នុង​កម្ម​វិធី​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​នេះ។

 

៣​-​ចំណុច​សំខាន់​​បំផុត​​នៅ​ខេត្ត​ព្រះសីហនុ​ តែង​មាន​ការ​ឡើង​ថ្លៃ​ខ្ពស់​​តម្លៃ​​ថ្ងៃ​ផ្ទះ​សំណាក់ ឬ​​បន្ទប់​​ស្នាក់​នៅ​ផ្សេង​ ​ក្នុង​អំឡុង​មាន​ព្រឹត្តិការណ៍​ផ្សេង​ៗ។

 

​​ក្នុង​កម្មវិធី​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុន​នេះ​​​អ្នក​ចូល​រួម​​រត់​ចំនួន​ជិត ១៣០០នាក់​ ដែល​​មាន​បរទេស​ជិង១៥០​នាក់​​មក​ពី​២០​ប្រទេស។ ​​​​កម្ម​វិធិ​រត់​ប្រណាំង​​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​​នៅ​​ព្រះសីហនុ​​នេះ​ជា​លើក​ទី៥ និង​​​​​​ដំណើរ​ការ​ប្រកួត​ថ្ងៃ​ទី៦ ខែ​មិនា ឆ្នាំ​២០១៦​។ ​ព្រឹត្តិការណ៍​បែង​ចែក​ជា​​ ៣​ប្រភេទ​វិញ្ញាសា​ ២១គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​ចម្ងាយ ៣​គីឡូម៉ែត្រ៕

 

​​​វ៉ាត់ ចំរើន ​​បង្ហាញ​​៣​ចំណុច​​អ្នក​​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​តិច​នៅ​ខេត្ត​​ព្រះសីហនុ​​​វ៉ាត់ ចំរើន ​​បង្ហាញ​​៣​ចំណុច​​អ្នក​​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​តិច​នៅ​ខេត្ត​​ព្រះសីហនុ

 

​​​វ៉ាត់ ចំរើន ​​បង្ហាញ​​៣​ចំណុច​​អ្នក​​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​តិច​នៅ​ខេត្ត​​ព្រះសីហនុ​​​វ៉ាត់ ចំរើន ​​បង្ហាញ​​៣​ចំណុច​​អ្នក​​រត់​​ពាក់​កណ្ដាល​ម៉ារ៉ាតុន​តិច​នៅ​ខេត្ត​​ព្រះសីហនុ
អត្ថបទ៖ ​ស្រី សុវណ្ណដារ៉ា​​