CR7 រក​ចំណូល​បាន​​ជាង​១​លាន​ដុល្លារ គ្រាន់​តែ​ថត​រូប​​ម្ដង


CR7 រក​ចំណូល​បាន​​ជាង​១​លាន​ដុល្លារ គ្រាន់​តែ​ថត​រូប​​ម្ដង

Cristiano Ronaldo តារា​ឆ្នើម​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid​​ ​​អាច​ទទួល​បាន​ចំណូល​ជាង​១​លាន​ដុល្លារ ​គ្រាន់​តែ​ថត​រូប​ភាព​ម្ដង ​ប្រើ​ពេល​មិន​ដល់​កន្លះ​ថ្ងៃ​ផង។ នេះ​បើ​តាម​​ Football Leaks។

 

CR7 រក​ចំណូល​បាន​​ជាង​១​លាន​ដុល្លារ គ្រាន់​តែ​ថត​រូប​​ម្ដង

CR7 រក​ចំណូល​បាន​​ជាង​១​លាន​ដុល្លារ គ្រាន់​តែ​ថត​រូប​​ម្ដង

 

​បើ​តាម​កិច្ចសន្យា​ដែល​បែក​ធ្លាយ​ ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ បាន​លក់​សិទ្ធិ​រូបថត​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ MIM ​កាល​ឆ្នាំ​២០១២ និង​បាន​ចុះ​កិច្ចសន្យា​ជាមួយ​​ក្រុមហ៊ុន​ទូរគមនាគមន៍ Mobily ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ទទួល​បាន​ថ្លៃ​ឈ្នួល​មិន​នឹក​ស្មាន​ដល់។

 

​Ronaldo ទទួល​បាន​​ប្រាក់​៨៦០.០០០​ផោន (១,២៣​លាន​ដុល្លារ) ​ដោយ​ត្រូវ​ស៊ីញេ​លើ​អាវ​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ចំនួន​៥ ​បង្ហោះ​លើ​បណ្ដាញ​សង្គម​២ និង​ថត​រូប​ភាព​ប្រើ​ពេល​​ប្រហែល​៤​ម៉ោង​កន្លះ​ប៉ុណ្ណោះ។

 

CR7 រក​ចំណូល​បាន​​ជាង​១​លាន​ដុល្លារ គ្រាន់​តែ​ថត​រូប​​ម្ដង

CR7 រក​ចំណូល​បាន​​ជាង​១​លាន​ដុល្លារ គ្រាន់​តែ​ថត​រូប​​ម្ដង
​CR7 ជា​កីឡាករ​បាល់ទាត់​​​ម្នាក់​ ដែល​គេ​កត់​សម្គាល់​ឃើញ​ថា ខ្លាំង​​ផ្នែក​ទីផ្សារ​និង​ខាង​ពាណិជ្ជកម្ម​បំផុត ​ដោយ​កន្លង​​មក​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​មាន​យីហោ​លក់​សំលៀក​បំពាក់​ផ្ទាល់​ខ្លួន​ (CR7) និង​គ្រោង​បើក​សណ្ឋាគារ «CR7» ច្រើន​ទីក្រុង​ នៅ​​​បណ្ដា​​ប្រទេស​​មួយ​ចំនួន ​ផ្សេងៗ​គ្នា​ផង​ដែរ៕

 

-ចុចអាន៖ តោះ! មើល​​​៤៨​គ្រាប់​​របស់​ CR7 នៅ​ La Liga រដូវ​កាល​មុន!

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ thesun