ហួសចិត្ត!​ បុរសស្រវឹងស្រាម្នាក់ ទាត់ប៉ូលិសមួយជើង សន្លប់ស្តូកស្តឹង (មានវីដេអូ)

គុយវែត៖ ថ្មីៗនេះ មនុស្សជាច្រើន កំពុងតែភ្ញាក់ផ្អើលជាមួយ វីដេអូ នៃសកម្មភាពរបស់ បុរសស្រវឹងស្រាបែកស្លុយម្នាក់ ដែលមិនត្រូវគេស្គាល់អត្តសញ្ញាណ បានដើរទ្រេតទ្រោតតាមបណ្តោយផ្លូវមួយកន្លែង ក្នុងប្រទេសគុយវែត រួចហើយធ្វើសកម្មភាព អសីលធម៌ឡើងរាំ លើដំបូលឡានរបស់អ្នកដទៃ។

យ៉ាងណាមិញ បន្ទាប់ពីរាំបានបន្តិច​ រូបគេបានចុះពីលើឡាន រួចដើរមកលាងដៃ នៅកន្លែងដែលមានទឹកដក់លើចិញ្ចើមផ្លូវក្បែរកន្លែងកើតហេតុ។ បន្ទាប់មកទៀត​​ រូបគេក៏ចាប់ផ្តើមរាំចាក់ក្បាច់ ក្រវីត្រគាកទៅមកៗ ដាក់មុខប៉ូលិសម្នាក់ ដែលនៅជិតទីនោះមើលគាត់ទាំងភាពងឿងឆ្ងល់ បន្តិចក្រោយមក បុរសនោះស្រាប់តែហក់ទាត់ប៉ូលិសមួយជើងដួលនឹងដី បង្កឲ្យមានភាពភ្ញាក់ផ្អើលកើតឡើង ដល់អ្នកដំណើរផ្សេងទៀតតែម្តង។ ក្រោយមកបុរសបង្កហេតុ ត្រូវបានចាប់ខ្លួនផងដែរ៕ សូមមើលវីដេអូខាងក្រោម ដើម្បីកាន់តែច្បាស់៖

ហួសចិត្ត!​ បុរសស្រវឹងស្រាម្នាក់ ទាត់ប៉ូលិសមួយជើង សន្លប់ស្តូកស្តឹង (មានវីដេអូ)
ហួសចិត្ត!​ បុរសស្រវឹងស្រាម្នាក់ ទាត់ប៉ូលិសមួយជើង សន្លប់ស្តូកស្តឹង (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ហួសចិត្ត!​ បុរសស្រវឹងស្រាម្នាក់ ទាត់ប៉ូលិសមួយជើង សន្លប់ស្តូកស្តឹង (មានវីដេអូ)已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/02/19  Category:ប្លែកៗ