ប៉ូលីស​ឃាត់ខ្លួន​បុរស​កំហូច​ដែល​បត់​ឡាន​បុក​ប្រពន្ធ​ស្លាប់ ទៅ​តុលាការ​

បន្ទាយមានជ័យ: បុរស​កំហូច​ដែល​បត់​រថយន្តបុក​ប្រពន្ធ​បណ្តាល​អោយស្លាប់​គ្រា​ដែល​តាម​ទាន់​កំពុងដឹក​ស្រី​ស្នេហ៍​ដើរលេង​នៅ​ផ្សារ​រាត្រី​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​ហើយនៅ​ព្រឹក​ថ្ងៃទី​១៩​កុម្ភៈ​ឆ្នាំ​២០១៦​នេះ​។​

​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះបាន​សារភាព​នៅមុខ​សមត្ថកិច្ច​ថា ខ្លួន​បាន​ចេញពី​ស៊ីការពេល​ថ្ងៃ ហើយ​ត្រូវ​ទៅពិនិត្យ​ការដ្ឋាន​នៅ​អាង​ត្រពាំង​​ថ្ម​ផង​ក៏​ទៅ​បបួល​ស្រីស្នេហ៍​ឈ្មោះ មុំ ដែល​បំរើ​ការងារ​នៅក្នុង​ហាង​រុងរឿង​ទៅជា​មួយ​គ្រាន់​បានជា​គ្នា​។

​លុះ​ត្រឡប់​ក៏​ឈៀង​ចូលទៅ​ផ្សារ​រាត្រី​ដើម្បីរ​កញុំ​ា​អី តែ​មិនទាន់​ទាំង​ញុំ​ា​អី​ផងស្រាប់តែ​ប្រពន្ធ​ជិះ​ម៉ូតូ​ដឹក​កូនប្រុស​ម្នាក់​តាម​មក​ទាន់​។ ប្រពន្ធ​ក៏​ចុះ​ពី​ម៉ូតូ​រត់​សំដៅមករក​រថយន្ត​ទាញ​ទ្វារ​ប្រតាយប្រតប់​ជាមួយ​ស្រី​ស្នេហ៍​ខ្លួន ហើយដោយ​ការភ័យ​និង​ខ្មាស់​គេ​ដែល​ចោមរោម​មើល​ស្រាប់​​តែ​ជាន់​ហ្គា​រថយន្ត​ថយក្រោយ​បំណងបត់​គេច​ពី​ភាពអាម៉ាស់​នេះ​ខ្លាំង​ក៏​បោក​កៀរ​ប្រពន្ធ​ទៅនឹង​តូប​លក់ដូរ​មួយបណ្តាលអោយ​ដួល​ទៅ​ក្រោ​​ម​រថយន្ត​របួស​ជា​ទម្ងន់​ហើយ​តូប​ក៏​បាក់​ខ្ទេច​ផងដែរ​។

ដោយ​ឃើញ​ដូច្នេះ​បុរស​ជា​ប្តី​បាន​ស្ទុះ​ទៅ​បីត្រកង​ប្រពន្ធ​ដោយ​សំលេង​ទ្រហោយំ​និង​បីប្រពន្ធ​ដាក់​លើ​រថយន្ត​ទៅ​សង្គ្រោះបន្ទាន់​អកុសល​ស្លាប់​បាត់ទៅ​។​

​មន្ត្រីនគរបាល​បានបញ្ជាក់​បន្ថែមថា​ក្រោយ​ឃាត់​ខ្លួនគេ​ឃើញ​មាន​សមាជិក​នៃក្រុមគ្រួសារ​សព​មាន​ឪពុក​ស្ត្រី​រងគ្រោះ ព្រះសង្ឃ​បានមក​អង្វរ​សុំអោយ​បុរស​ជា​ប្តី​រួចពី​ការឃាត់ខ្លួន​ហើយ​វិល​ទៅជា​ជំហរ​ធ្វើបុណ្យ​ប្រពន្ធ​វិញ និង​មើល​ថែកូន​ពីរ​នាក់ តែត្រូវបាន​បដិសេធ​ដោយ​មន្ត្រី​នគរ​បាល​ព្រោះ​បុរស​កំហូច​នេះ​ត្រូវបាន​បញ្ជូនទៅតុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប៉ូលីស​ឃាត់ខ្លួន​បុរស​កំហូច​ដែល​បត់​ឡាន​បុក​ប្រពន្ធ​ស្លាប់ ទៅ​តុលាការ​

ប៉ូលីស​ឃាត់ខ្លួន​បុរស​កំហូច​ដែល​បត់​ឡាន​បុក​ប្រពន្ធ​ស្លាប់ ទៅ​តុលាការ​

ប៉ូលីស​ឃាត់ខ្លួន​បុរស​កំហូច​ដែល​បត់​ឡាន​បុក​ប្រពន្ធ​ស្លាប់ ទៅ​តុលាការ​