FaceTime ដែល​មាន​នៅ​លើ iOS នោះ​ជា​អ្វី? ចង់​ដឹង​ពី​របៀប​ប្រើ​ប្រាស់​របស់​វា​ឬ​អត់? តោះ​ស្វែង​យល់​ទាំង​អស់​គ្នា! (បើ​ចេះ​ប្រើ​នឹង​ចំណេញច្រើន)

មុនឈានដល់ការ ប្រើប្រាស់ ខេមបូ ចង់ណែនាំ ដល់មិត្ត អ្នកអាន ឲ្យស្គាល់ច្បាស់ ពីអ្វីដែល ហៅថា FaceTime នេះសិន។ FaceTime គឺជាមុខងារ ពិសេសមួយ របស់ Apple​ ក្នុង​ការ ​ទំនាក់​ទំនង​ជា​មួយ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​តាម​រយៈ​ប្រព័ន្ធ​អ៊ីន​ធឺ​ណែត។​ លក្ខណៈ​ប្រើប្រាស់​របស់​ FaceTime​ គឺ​ស្រដៀង​ទៅ​នឹង​ Skype​ រឺ​ក៏​ Messenger​ ផ្សេង​ៗ​ដែរ​ ពោល​វា​អាច​ខល​ជា​លក្ខណៈ​សម្លេង​ រឺ​ក៏​អាច​ មើល​មុខ​គ្នា​ឃើញ​ដោយ​ផ្ទាល់។​ ទន្ទឹម​នឹង​នេះ​ដែរ​ FaceTime​ ក៏​មាន​លក្ខណៈ​ពិសេស​របស់​វា​ជាង​ Messenger​ ដទៃ​ផង​ដែរ​ ពោល​សម្លេង​របស់​វា​មាន​លក្ខណៈ​ធ្ងន់​ ពិរោះ​ងាយ​ស្រួល​ស្តាប់​ ហើយ​ចំណែក​ឯ​កម្រិត​វីដេអូ​វិញ​ក៏​ល្អ​ផង​ដែរ។

FaceTime ដែល​មាន​នៅ​លើ iOS នោះ​ជា​អ្វី? ចង់​ដឹង​ពី​របៀប​ប្រើ​ប្រាស់​របស់​វា​ឬ​អត់? តោះ​ស្វែង​យល់​ទាំង​អស់​គ្នា! (បើ​ចេះ​ប្រើ​នឹង​ចំណេញច្រើន)

ដោយសារតែ មានប្រិយមិត្ត មួយចំនួនបាន មានចម្ងល់ ទាក់ទងនឹង របៀបប្រើប្រាស់​ FaceTime​ និង​មុខងារ ​របស់​វា ​ហើយអ្នកខ្លះ ក៏មិន ចាប់អារម្មណ៍ ឬមិនធ្លាប់ប្រើ ពីមុន ដូច្នេះ ​ពេល​នេះ​ ខេមបូ​ សូម​ណែ​នាំ​ពី​របៀប​ប្រើប្រាស់​ របស់​វា​អោយ​អ្នក​ទាំងអស់​គ្នា​បាន​យល់​ដឹង​បន្ថែម។

តម្រូវការ

  • iPhone, iPad, និង iPod Touch ដែលដំណើរការ ដោយ​ iOS​ 4​ ឡើង​ទៅ
  • ឧបករណ៍របស់អ្នក ហើយនិងមនុស្សដែលអ្នក​នឹង​ទំនាក់​ទំនង​ទៅ​ ត្រូវ​តែ​កំពុង​ភ្ជាប់​ទៅ​កាន់​បណ្តាញ​អ៊ីនធឺណែត
  • FaceTime ប្រើប្រាស់អ៊ីនធឺណែតច្រើន​ ដូច្នេះ​អ្នក​គួរ​តែ​ប្រើប្រាស់​វា​នៅ​តំបន់មាន​ Wi-Fi
  • លោកអ្នកត្រូវតែមាន Apple ID ផ្ទាល់ខ្លួន ហើយអ្នកតែត្រូវស្គាល់​ Apple ID​ របស់​មនុស្ស​ដែល​អ្នក​ចង់​ទំនាក់​ទំនង​ទៅ។​ (ប្រសិន​បើ​អ្នក​មិន​ទាន់​មាន​ Apple​ ID​ សូមចុចទីនេះ)

របៀបប្រើប្រាស់ FaceTime

  • ជាដំបូងសូមបើកកម្មវិធី FaceTime គឺមានភ្ជាប់ជាស្រេច​នៅ​លើ​ iDevice​ របស់អ្នក
  • សូម Log in ចូល Facetime ដោយប្រើប្រាស់​ Apple​ ID​ របស់​អ្នក
  • សូមប្រាប់មនុស្សដែលអ្នក ចង់ទំនាក់ទំនង
  • បន្ទាប់ពី Login ហើយ សូមចូលទៅកាន់ Contacts ដើម្បីមើល​បញ្ជី​ឈ្មោះ​មិត្ត​ដែល​ចង់​ទំនាក់​ទំនង​ទៅ
  • ប្រសិនបើមនុស្សដែលអ្នកចង់ទំនាក់ទំនងទៅ បាន Save ទុកហើយ​ សូម​ចុច​ Edit​ ពត៌មាន​ តែ​បើ​មិន​ទាន់​មាន​ទេ​ សូម​ចុចសញ្ញា​ + ​ដើម្បី​បន្ថែម​ Contact ។
  • អ្នកនឹងឃើញមានជម្រើសជាច្រើន ដូចជា Name, Phone, Email។ សូមចុចលើពាក្យ Email នោះអ្នកនឹងឃើញមានបីជម្រើស​ ដូច​ជា​ Home,​ Work,​ iCloud។​ សូម​ជ្រើស​រើស​ពាក្យ​ iCloud។
  • ត្រង់ក្រឡោន iCloud សូមវាយ Apple ID របស់មិត្តភក្កិ​របស់​អ្នក​ ដែល​ចង់​ទំនាក់​ទំនង​ទៅ។
  • បន្ទាប់ពីបន្ថែម Apple ID របស់មិត្តភក្កិរបស់អ្នកហើយ​ សូម​ចុច​ Done​ ហើយ​សាក​ល្បង​ខល​ទៅ​គេ​ជា​ការ​ស្រេច។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

FaceTime ដែល​មាន​នៅ​លើ iOS នោះ​ជា​អ្វី? ចង់​ដឹង​ពី​របៀប​ប្រើ​ប្រាស់​របស់​វា​ឬ​អត់? តោះ​ស្វែង​យល់​ទាំង​អស់​គ្នា! (បើ​ចេះ​ប្រើ​នឹង​ចំណេញច្រើន)

បញ្ជាក់ផងដែរថា បន្ទាប់ពីអ្នក បានបំពេញ ព៌តមាន ដែល ខេមបូ​ បាន​រៀបរាប់ ​ខាង​លើ​ហើយ​ អ្នក​ក៏​អាច​ ខល​ជា​លក្ខណៈ​ Facetime​ ដោយ​ផ្ទាល់​នៅ​ក្នុង​ កម្មវិធី​ Phone​ ក៏​បាន​ដែរ។​ សូម​បំពេញ​ពត៌​មាន​ខាង​លើ​នេះ​អោយ​បាន​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​ត្រង់​ Email​ របស់​មនុស្ស​ដែល​អ្នក​ចង់​ទាក់​ទង​ទៅ​ បើ​មិន​អញ្ចឹង​ទេ​វា​នឹង​មិន​ដំណើរ​ការ​ទេ។

សង្ឃឹមថា អ្នកនឹងធ្វើ តាមការណែនាំ ខាងលើនេះ បានគ្រប់ ជ្រុងជ្រោយ​ ហើយប្រសិនបើ អ្នកចេះ ប្រើប្រាស់ មុខងារនេះ ស្ទាត់ជំនាញ ច្បាស់ជាមាន ភាពងាយ ស្រួល និង ចំណេញច្រើន សម្រាប់អ្នក ប្រើប្រាស់​ប្រព័ន្ធ ប្រតិបត្តិការណ៍ iOS ដូចគ្នា​ អាចទំនាក់ទំនង គ្នាបានកាន់តែ រហ័ស​ដោយ គ្រាន់តែភ្ជាប់ ជាមួយ Wi Fi ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

FaceTime ដែល​មាន​នៅ​លើ iOS នោះ​ជា​អ្វី? ចង់​ដឹង​ពី​របៀប​ប្រើ​ប្រាស់​របស់​វា​ឬ​អត់? តោះ​ស្វែង​យល់​ទាំង​អស់​គ្នា! (បើ​ចេះ​ប្រើ​នឹង​ចំណេញច្រើន)

  • ដោយ: Hong
  • 2:09 PM, 19 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ