អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​រឿង “ស៊ុនអ៊ូខុង” ​ទទួលមរណៈភាព


អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​រឿង “ស៊ុនអ៊ូខុង” ​ទទួលមរណៈភាព

សិល្បករ​រៀមច្បង​របស់​ចិន លោក Yan Su បាន​ទទួលមរណៈភាព​ហើយ​នៅ​ក្នុង​អាយុ ៨៦ ឆ្នាំ។ លោក​គឺ​ជា​អ្នក​និពន្ធ​បទ “សុំ​សួរ​រក​ផ្លូវ​” នៅ​ក្នុង​រឿង “Journey To The West” ឆ្នាំ ១៩៨៦។

 

អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​រឿង “ស៊ុនអ៊ូខុង” ​ទទួលមរណៈភាព

បណ្ដាញ​ព័ត៌មាន​កម្សាន្ត Ifeng បាន​ចុះផ្សាយ​ថា ​ព្រឹក​ថ្ងៃ​នេះ(១៩ ខែ​កុម្ភៈ) ថា នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន មាន​តារា​ជំនាន់​មុន​រួម​ទាំង​អ្នក​គាំទ្រ​ជា​ច្រើន​បាន​មក​លា​អ្នក​និពន្ធ​ចម្រៀង Yan Su ជា​លើក​ចុង​ក្រោយ។ លោក Yan Su ត្រូវ​បាន​ប្រទេស​ចិន​​ក៏​ដូច​ជា​ប្រទេស​ជិត​ខាង​​មួយ​ចំនួន​ស្រលាញ់​ចូល​ចិត្ត​តាម​រយៈ​ស្នាដៃ​និពន្ធ​​បទ​ចម្រៀង​ “Dare to Ask Where is the Road”នៅ​ក្នុង​រឿង “ស៊ុនអ៊ូខុង” ឆ្នាំ ១៩៨៦ របស់​ខ្លួន។

 

អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​រឿង “ស៊ុនអ៊ូខុង” ​ទទួលមរណៈភាព

កើត​នៅ​ថ្ងៃ​ទី ៥ ខែ​កញ្ញា​ឆ្នាំ ១៩៣០ កវី​ចម្រៀង Yan Su ចាប់​កំណើត​នៅ​ខេត្ត Hebei និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Chongqing។ ការ​លាចាក​លោក​របស់​លោក គឺ​ជា​ការ​បាត់​បង់​ដ៏​ធំធេង​របស់​ប្រទេស​ចិន​ទាំង​មូល។ អ្នក​គាំទ្រ​របស់​រឿង “Journey To The West” បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​បី​ជា​លោក​មិន​មាន​មុខ​នៅ​លើ​លោក​នេះ​ទៀត​ក៏​ដោយ តែ​រូបភាព​ក៏​ដូច​ជា​ស្នា​ដៃ​របស់​លោក​នឹង​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ​ជា​និច្ច៕

 

អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​រឿង “ស៊ុនអ៊ូខុង” ​ទទួលមរណៈភាព

 

អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​រឿង “ស៊ុនអ៊ូខុង” ​ទទួលមរណៈភាព

 

អ្នកនិពន្ធ​បទ​ចម្រៀង​ក្នុង​រឿង “ស៊ុនអ៊ូខុង” ​ទទួលមរណៈភាព

 

ចុចអាន៖គួ ចាឡឺយ​ត្រូវ​នារី​ថៃ​ចោទ​ថា​រំលោភ ក្រោយ​មកបក​​អាក្រាត​រឿង​លើ​គ្រែ​លើក​មុន

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14