មាន​ទំនាស់​​ពាក្យ​សម្តី​ តិចតួច​ ជា​មួយ​ប្រពន្ធ ឡើង​លើ​ផ្ទះ ចង.កសម្លាប់​ខ្លួន​

ខេត្ត​រតនគិ​រី​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​​​ មាន​ទំនាស់​ពាក្យ​សម្តី​​ តិចតួច​ជាមួយ​ប្រពន្ធ​ រត់​ឡើង​​លើ​ផ្ទះ​ ទាញ​ទ្វា​រ​បិទ​​រួច​ចាក់​គន្លឹះ​ យក​ក្រមា​ដែល​ស្លៀក​ ជាប់នឹង​​ខ្លួ​​ន ​ចង​.​ក​បញ្ចប់​ជីវិត​​ បង្ក​​​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល​​ កាល​​​ពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៧ ​ខែកុម្ភ​: ​ឆ្នាំ​២០១៦ ​ស្ថិ​ក្នុងភូមិ​កា​ឡែ​ង​ ឃុំ​កា​ឡែ​ង​ ​ក្នុងស្រុក​លំ​ផាត់ ​។ ​​

​​លោក ​ប៊ុ​ន ​ណា​ ​នាយ​នគរ​បាល​​ ប៉ុ​ស្តិ៍រដ្ឋបាល​​កា​ឡែ​ង​ បានឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ ​ធ្វើ​អត្តឃាត​ ដោយ​​យក​ក្រមា​​ចង​.​ក​ភ្ជាប់​​ ទៅ​នឹង​ធ្នឹម​​ ផ្ទះ​របស់​ខ្លួន​ ដើម្បី​​បញ្ចប់​ជីវិត​ ខាង​លើ​​​ ឈ្មោះ ឡូត បន់ ​អាយុ​៤៧​ឆ្នាំ​ ​មានស្រុក​កំណើត ភូមិ​រាយ​ប៉ាយ​ ឃុំរាយ​ប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម​​ ​និង​​មាន​​ប្រពន្ធ​ឈ្មោះ​ យឹ​ម ​ជឿន ​អាយុ​៤៥​ឆ្នាំ​​ មានកូន​ចំនួន​៣នាក់​ ​​​​។

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​​ចុះ​ទៅ​​ធ្វើ​ កោសល​វិ​ច័យ​សព​​ ​បង្ហាញ​ឱ្យ​ឃើញ​ថា ជន​រង​គ្រោះ ​​​ពិតជា​ធ្វើ​អត្តឃាត​​ចង.ក​សម្លាប់​​ខ្លួនឯង ​​ប្រាកដ​មែន ​ហើយ​ក៏​ប្រគល់​​សព​ ឱ្យ​ក្រុម​គ្រួសារ​ ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មាន​ទំនាស់​​ពាក្យ​សម្តី​ តិចតួច​ ជា​មួយ​ប្រពន្ធ ឡើង​លើ​ផ្ទះ ចង.កសម្លាប់​ខ្លួន​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត