​របៀប​ធ្វើ “​ទឹក​ប្រទាល​កន្ទុយក្រពើ​” ដែល​ឆ្ងាញ់ ហើយ​មិន​ក្រ​ពុល​

​របៀប​ធ្វើ “​ទឹក​ប្រទាល​កន្ទុយក្រពើ​” ដែល​ឆ្ងាញ់ ហើយ​មិន​ក្រ​ពុល​

ប្រទាល​កន្ទុយក្រពើ មាន​សារៈប្រយោជន៍​ច្រើនណាស់ សម្រាប់​សុខភាព ដូចជា ៖
-​    ​ជំនួយ​ដល់​សុខភាព​ភ្នែក​
-​    ​សម្រួល​ដល់​ការ​បន្ទោ​របង់ (​ការពារ​បញ្ហា​ទល់​លាមក​)
-​    ​ជំនួយ​សុខភាព​ស្បែក (​កាត់បន្ថយ​ភាព​ចាស់ជរា​)
-​    ​កាត់បន្ថយ​ការ​ឈឺក្រពះ ក្រហាយ​ចុងដង្ហើម និង​ជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​
-​    ​បង្កើន​កម្លាំង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​
-​    ​ប្រឆាំង​ភាព​តានតឹង​ក្នុង​ផ្លូវចិត្ត​
-​    ​កាត់បន្ថយ​កូលេ​សស្តេ​រ៉ុល​អាក្រក់​។​

​គ្រឿងផ្សំ​
១. ប្រទាល​កន្ទុយក្រពើ​ស្រស់ៗ ប្រហែល ១ គី​ឡូ (​ជ្រើសរើស​ធាង​ដែល​ធំ ហើយ​វែងៗ ទើប​ឆ្ងាញ់ និង​មិនធុំ​ក្លិ​អា​ក្រក់​
២. ទឹក ២ លីត្រ​
៣. ស្លឹក​តយ ៣ ទៅ ៤ សន្លឹក​
៤. អំបិល​បន្តិច​
៥. ស្ករស ២ ទៅ ៥ ខាំ​។​

​វិធី​ធ្វើ​
១. លាង​ប្រទាល​កន្ទុយក្រពើ ដែល​ទើបនឹង​កាត់​នោះ​ឲ្យ​ស្អាត​
២. ចិត​សំបក​ចេញ រួច​យក​តែ​សាច់​ប្រទាល​កន្ទុយក្រពើ​ប៉ុណ្ណោះ​
៣. លាង​សាច់​ប្រទាល​កន្ទុយក្រពើ​នោះ ឲ្យបាន​ស្អាតល្អ (​អស់​ជាតិ​រំអិល ទើប​មិន​សូវ​ខា​)
៤. ចិត​សាច់​ប្រទាល​កន្ទុយក្រពើ ជា​ចំណិតៗ​តូចៗ​។​

​វិធី​ចម្អិន​
១. ដាក់​ស្លឹក​តយ ចូល​ទៅក្នុង​ទឹក រួច​ដាំ​ឲ្យ​ពុះ​
២. ស្រង់​ស្លឹក​តយ​ចេញ រួច​ដាក់​អំបិល និង​ស្ករ​
៣. ភ្លក់​មើល​រសជាតិ រួច​បន្ថែម​ស្ករ ឬ​អំបិល ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក ថា​តើ​ចូលចិត្ត​ផ្អែម ឬ​ល្មម​
៤. ចាក់​សាច់​ប្រទាល​កន្ទុយក្រពើ​ចូល ហើយ​រង់ចាំ​ដល់​ទឹក​ពុះ​ម្តងទៀត រួច​បិទ​ភ្លើង ជា​ការ​ស្រេច​។​

​អ្នក​អាច​ច្រក​វា​ដាក់ចូល​ក្នុង​ដប (​ពេល​ត្រជាក់​) រួច​ក្លាសេ​ក្នុង​ទូរ​ទឹកកក ដែល​វា​អាច​រក្សា​ទុក​បាន ប្រហែលជា ១ អាទិត្យ​ដែរ​។ ហើយ​យើងខ្ញុំ​សូម​ណែនាំ មិនឲ្យ​អស់លោកអ្នក ទុក​វា​យូរពេក​ទេ ពីព្រោះ​វា​អាច​ផ្អូម ឬ​ក​កើតជា​បាក់តេរី​នៅក្នុង​នោះ ដែល​អាច​ធ្វើឲ្យ​អ្នក​ឈឺ​ពោះ ឬ​ក្អួតចង្អោរ​បាន ក្រោយ​ពេល​អ្នក​ទទួល​ទាន​រួច​។​

យ៉ាងណាមិញ ប្រសិន​បើ​លោក​អ្នក មិន​ចង់​ចំណាយ​ពេល​ច្រើន ហើយ​ពិបាក​ក្នុង​ការ​រក​ទិញ​ប្រទាល​កន្ទុយក្រពើ​នោះ យើងខ្ញុំ​សូម​ណែនាំ​លោកអ្នក នូវ​ទឹក​ប្រទាល​កន្ទុយក្រពើ របស់​ប្រទេស​កូរ៉េ ដែល​មានឈ្មោះ​ថា សាមី (SAMMI)​។​

សាមី ជា​ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ​លំដាប់​ខ្ពស់ (Premium Aloe Vera Juice) ដែល​ចម្រាញ់​ចេញ ពី​រោងចក្រ ដ៏​ល្បី​នៅ​ប្រទេស​កូរ៉េ ហើយ​បង្ហាញ​វត្តមាន នៅតាម​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អា​មេ​រិច​ទៀតផង​។ ចង់​សាកល្បង​រសជាតិ ឬ​សាកសួរ​ព័ត៌មាន​បន្ថែម សូម​លោក​អ្នក​ចូល​ទៅកាន់​គេហទំព័រ www.sammi-usa.com, Facebook :  Sammi Aloe Vera Juice ឬក៏​ទំនាក់ទំនង​ដោយផ្ទាល់ តាមរយៈ​ទូរស័ព្ទ​លេខ 012 944 977, 098 444 004 សូម​អរគុណ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។