គំនុំរឿង​លេង​បាល់ទះ ចាក់សម្លាប់គូជម្លោះដោយ​ជំ​ពុះ​ទង់

Doliprane TVC

ព្រៃវែង : កម្លាំង ​នគរបាលសហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង បាន​ស្រាវជ្រាវរ​ហូត​តាម​ចាប់ ជនដៃដល់​ម្នាក់​ដែល​បានចាក់​សម្លាប់ជនរងគ្រោះ​ដោយ​ជំ​ពុះ​ទង់ ( កាប៊ី​កាំភ្លើង ) ក្រោយពី​ភាគី​ទាំង​ ២ មាន​ជម្លោះ​រឿង​លេង​បាល់ទះនៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែកុម្ភ​: ឆ្នាំ​ ២០១៦ កន្លងទៅ​នេះ ។​​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សេង សុភ​ក្តិ ស្នងការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌបាន​ប្រាប់ថា អំពើ​ឃាតកម្ម​ចាក់​សម្លាប់​ជនរងគ្រោះខាងលើនេះ បានកើត​ឡើងនៅ​ចំណុច​ក្រៅរបង​ឆៀង​ខាងកើត វិទ្យាល័យ​ព្រៃ​ពោន ភូមិ​ព្រៃ​ពោន​ ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​ ១៦ ខែកុម្ភៈ ឆ្នាំ​ ២០១៦​នេះ ហើយ​ជនដៃដល់​ត្រូវបាន​សមត្ថកិច្ចតាម​ចាប់ខ្លួនបាន​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក ។​

គំនុំរឿង​លេង​បាល់ទះ ចាក់សម្លាប់គូជម្លោះដោយ​ជំ​ពុះ​ទង់

​លោក​ស្នងការរង​បាន​បញ្ជាក់ថា​ជនល្មើស​ឈ្មោះ លី សុធី​រះ អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ហើយ​ជនរងគ្រោះ​មានឈ្មោះ ជុំ រី​ឆាត អាយុ ១៩ ឆ្នាំ​រស់នៅ​ភូមិ​រលួស ឃុំ​ចាម ស្រុក​កំពង់ត្របែក ត្រូវ​ពីក្រោយ​ចំ​ខ្នង​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ពេល​ដឹក​ដល់ មន្ទីរពេទ្យបង្អែក​បាន​ស្លាប់ ។​

​លោក សេង សុភ​ក្តិ បាន​បញ្ជាក់ថា ក្រោយ​មាន​អំពើ​ឃាត​កម្មនេះ​កើតឡើង ស្នងការ​នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស្រេង ជា បាន​បញ្ជា​ឲ្យ​នគរបាល​ជំនាញសហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវរហូត​តាម​ចាប់​ជនល្មើស​រូបនេះ​តែម្តង ។​

គំនុំរឿង​លេង​បាល់ទះ ចាក់សម្លាប់គូជម្លោះដោយ​ជំ​ពុះ​ទង់

​ជនសង្ស័យ​ត្រូវបាន​នាំខ្លួនយកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ត្រៀម​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕​