​យុវជន​ពីរនាក់ជាប់ខ្នោះដោយសារសងសឹកនឹងអ្នកស្រវឹងស្រា

Doliprane TVC

ភ្នំពេញ : បុរស ​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ដោយសារតែ​រូបគាត់​ស្រវឹងស្រា​ហើយ​បាន​យក​ដំបង​វាយ​ទៅលើ​យុវជន​ម្នាក់ តែ​ត្រូវ​យុវជន​ម្នាក់ទៀត​យក​ដាវ​កែឆ្នៃ​មួយ​ដើម​ចាក់​ចំនួន​ពីរ​ដាវ​ចំ​ ឆ្អឹងជំនី និង ថ្ពាល់​ខាងស្ដាំ បណ្ដាលឱ្យ​ហូរឈាម​ស្រោច​ជោគ​ខ្លួន ហើយ​ជនបង្ក បាន​ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បីនាក់​ជា​បន្តបន្ទាប់​យក​ទៅ​សួរនាំ ។​

​ ហេតុការណ៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​ អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៤០ នាទី​យប់ ថ្ងៃទី ១៦ ខែ​កុ​ម្ភះ ឆ្នាំ​២ ០១៦ នៅ​ចំណុច​ផ្លូវ​រថភ្លើង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ស្ថិតក្នុង​សង្កាត់គីឡូម៉ែត្រ​លេខ ៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ ដែល​ស្លាប់​បាត់បង់​ជី​វិត្ត​មានឈ្មោះ ត្រា ។ ចំណែក​ជនបង្ក មាន​គ្នា​បីនាក់​ទី​១ ឈ្មោះ ចាន់ ថុ​ន ភេ​ទ្យ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​ជា​កម្មករ​លីសែង​។  ទី​២ ឈ្មោះ ចាន់ ធី​ម ភេ​ទ្យ​ប្រុស​អាយុ​១៧​ឆ្នាំ ។ ទី ៣ ឈ្មោះ ចាន់ ធួន ភេ​ទ្យ​ប្រុស​អាយុ ១៥ ឆ្នាំ​(​ជនដៃដល់​)  អ្នក​ទាំងបី​ជា​បងប្អូន​បង្កើត​នឹង​គ្នា និង​មាន​ទីលំនៅជិ​ត​កន្លែងកើតហេតុ​ ។​

​បើតាម​ការរៀបរាប់រ​បស់​ឈ្មោះ ចាន់ ធី​ម បាន​ប្រាប់​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគេ បាន​ដើរ​ពីរ​នាក់​មិត្ត​ភ័ក្តិ​ហើយក៏​បាន​ជួប​ឈ្មោះ​ត្រា​និង​មាន​សភាព​ ស្រវឹងស្រា​ផងដែរ ។ ប្រភព​ដដែល​បន្តថា​ពេលដែល​ជួបគ្នា​ឈ្មោះ​ត្រា បាន​យក​ដំបង​វាយ​មកលើ​ខ្លួន​ចំនួន​បី​ដំបង ពេល​វាយ​រួចហើយ ដំណឹង​នេះ​ក៏​ដឹង​ដល់​បងប្អូន​ពីរ​នាក់​ទៀត​នៅឯ​ផ្ទះ ក៏​នាំគ្នា​យក​ដាវ​កែឆ្នៃ​មួយ​ដើម​យកមក​វាយ ​និង ចាក់ទៅលើ​ឈ្មោះ ​ត្រា ​ដោយ​ឈ្មោះ ចាន់ ធួន ជា​អ្នក​ចាក់​ចំនួន​ពីរ​ដាវ​ គឺចំ​ឆ្អឹងជំនី​ខាងស្ដាំ​មួយ​ដាវ​ និង​ ចំ​ថ្ពាល់​ខាងឆ្វេង​មួយ​ដាវ ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ ហូរ​ឈាម​ស្រោច​ជោគ​ខ្លួន ។​

​យុវជន​ពីរនាក់ជាប់ខ្នោះដោយសារសងសឹកនឹងអ្នកស្រវឹងស្រា

​ក្រោយពី​ កើតហេតុ ជនដៃដល់​ទាំងពីរ​នាក់បានរ​ត់ទៅ​សំងំ​ក្នុងផ្ទះ​ និង ​ម្នាក់ទៀតរ​ត់ទៅ​លាក់ខ្លួន​នៅផ្ទះ​ម្ដាយមីង​ដែល​នៅ​ជិត​កន្លែងកើតហេតុ ។ ចំណែក​ជនរងគ្រោះត្រូវបាន​អ្នកជិតខាង​ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅ​ម​ឈ្ឈ​ មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ ៦ តែ​ពេលទៅដល់​មន្ទីរពេទ្យគាត់បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។​

​ ក្រោយពី​ទទួលបាន​ដំណឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក ទៀង ចាន់​សា អធិការ​ខណ្ឌ​ឬ​ស្សី​កែវ ​ចុះ​ដល់​កន្លែងកើតហេតុ​ និង ​ឃាត់ខ្លួន​ជនដៃដល់​ទាំងបី​នាក់​ជា​បន្តបន្ទាប់​យកទៅសួ​នាំនៅ​ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​គីឡូម៉ែត្រ​លេខ ៦ ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។ ​ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ ​តាម​ប្រពៃណី ៕
sokha