អ្នកវិភាគ៖ ជំនួបជាថ្មីរវាង CPP-CNRP អាចជាសញ្ញា វិជ្ជមានសម្រាប់ នយោបាយកម្ពុជា ខណៈសម្តេចតេជោ មកពីកិច្ចប្រជុំ នៅអាមេរិកវិញ

ភ្នំពេញ៖ លោក មាស នី អ្នកវិភាគសង្គមនៅកម្ពុជា បានថ្លែងថា កិច្ចជំនួប រវាងសម្តេចក្រឡា ហោម ស ខេង តំណាងរាស្រ្ត សំឡេងភាគច្រើន និងឯកឧត្តម កឹម សុខា តំណាងរាស្រ្ត សំឡេងភាគ តិចនៃរដ្ឋសភា អាចនឹងធ្វើឲ្យស្ថាន ភាពនយោបាយ ដែលកំពុងតែ មានកំដៅ ថែមថយ មួយកម្រិតទៀត។

កិច្ចជំនួបសាជាថ្មីរវាង តំណាងបក្សទាំងពីរ ក្រោយពីផ្អាកជួបគ្នា អស់រយៈពេល យ៉ាងយូរនេះ បានធ្វើឡើង ក្រោយមួយថ្ងៃ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា បានដឹកនាំ គណៈប្រតិភូ កម្ពុជាធ្វើដំណើរ មកកម្ពុជាវិញ កាលពីរាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក មាស នី បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ការជួប គ្នាលើកនេះ សបញ្ជាក់ថា វប្បធម៌សន្ទនាគឺ បានយកមកប្រើ ប្រាស់ជាបណ្តើរៗ ហើយ ប៉ុន្តែទោះ បីជាយ៉ាងណា ក៏មិនទាន់អាច ទុកចិត្តបានថា មានផលវិជ្ជមាន ល្អ១០០%នៅ ឡើយទេ។

ទាក់ទងនឹងដំណើរ ត្រឡប់មកវិញ របស់ឯកឧត្តម សម រង្ស៊ី លោក មាស នីបន្តថា ប្រហែល ជាមិនទាន់ ចំណុចដែលត្រូវ លើកឡើងនោះទេ ប៉ុន្តែអាចជា សម្ពាធនៃដំណើរ ទស្សនកិច្ច របស់គណៈប្រតិភូ គណៈកម្មាធិការ សិទ្ធិ មនុស្ស សហភាព អន្តរសភា (IPU) មកកម្ពុជា ទៅលើ ដំណើរការដោះ លែងសកម្មជន ទាំង១៥នាក់ របស់CNRP។

លោកបញ្ជាក់ថា “នៅពេលដែល រដ្ឋាភិបាល និយាយថា ចាប់សកម្មជន (១៥នាក់) ជារឿង ផ្លូវច្បាប់ ប៉ុន្តែអ្វីដែល សាធារណៈជន មើល និងគណបក្សប្រឆាំង មើលឃើញវាជា រឿង នយោបាយ។ ចឹងបើឈានទៅ ដល់ការជជែក ដោះលែងនេះ ដើម្បីកុំឲ្យបាក់មុខ និងកុំ ឲ្យគេចោទ ថាជារឿងនយោបាយ គណបក្សប្រជាជន កម្ពុជាក៏ត្រូវ តែមានច្រកចេញ ដើម្បី ដើរដែរកុំឲ្យ មានភាពអាម៉ាស់ ទាក់ទងបញ្ហា ទាំងអស់នេះ”។

សូមបញ្ជាក់ថា រដ្ឋសភា កម្ពុជាបានប្រកាសថា ជំនួប រវាងថ្នាក់ដឹកនាំ តំណាងរាស្រ្ត គណបក្ស ដែលមាន អាសនៈក្នុង រដ្ឋសភា ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង តំណាងរាស្រ្ត នៃគណបក្ស ប្រជាជនកម្ពុជា ចំណែកថ្នាក់ដឹកនាំ តំណាងរាស្រ្ត នៃគណបក្ស សង្រ្គោះជាតិ ដឹកនាំដោយ ឯកឧត្តមកឹម សុខា នឹងជួបគ្នា នៅម៉ោង៥ល្ងាច ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ នាវិមានរដ្ឋសភា៕

អ្នកវិភាគ៖ ជំនួបជាថ្មីរវាង CPP-CNRP អាចជាសញ្ញា វិជ្ជមានសម្រាប់ នយោបាយកម្ពុជា ខណៈសម្តេចតេជោ មកពីកិច្ចប្រជុំ នៅអាមេរិកវិញ