អេស្ប៉ាញ​ ​នឹង​ប្រកួត​មិត្តភាព​ជាមួយ​កូរ៉េខាងត្បូង​ និង​បូស្នី​មុន Euro 2016

អេស្ប៉ាញ​ ​នឹង​ប្រកួត​មិត្តភាព​ជាមួយ​កូរ៉េខាងត្បូង​ និង​បូស្នី​មុន Euro 2016

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​ទាត់​កម្ដៅ​សាច់​ដុំ​២ប្រកួត​សំខាន់ៗ​ទៀត​ជាមួយ ក្រុម​ជើង​ខ្លាំង​មក​ពី​អាស៊ី កូរ៉េ​ខាងត្បូង និង​​ប៉ះ​ក្រុម​ជម្រើស​ជាតិ​បូស្នី​ដើម្បី​ត្រៀម​លក្ខណៈ​ប្រកួត កម្មវិធី​ពានរង្វាន់​បាល់ទាត់​ទ្វីប​អឺរ៉ុប Euro ២០១៦។

 

អេស្ប៉ាញ​ ​នឹង​ប្រកួត​មិត្តភាព​ជាមួយ​កូរ៉េខាងត្បូង​ និង​បូស្នី​មុន Euro 2016អេស្ប៉ាញ​ ​នឹង​ប្រកួត​មិត្តភាព​ជាមួយ​កូរ៉េខាងត្បូង​ និង​បូស្នី​មុន Euro 2016

 

មុន​ការ​ប្រកួត​ទាំង​២​ខាងលើ​ក្រុម​ដែល​មាន​រហស្សនាម​ថា La Roja ត្រូវ​សាក​ជើង​ជាមួយ​អ៊ីតាលី និង​រូម៉ានី នៅ​ខែ​ក្រោយ។ អេស្ប៉ាញ​​ត្រូវ​ប៉ះ បូស្នី​ថ្ងៃ​ទី​២៩ឧសភា ក្នុង​ទីក្រុង St.Gallen ហើយ​បន្ត​ដំណើរ ទៅ​ទីក្រុង Salzburg ប្រទេស​អូទ្រីស​ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី១ ខែ​មិថុនា​។

 

គ្រូ​បង្វឹក​លោក Vicente Del Bosque នឹង​ត្រូវ​នាំ​កូន​ក្រុម​ហោះ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​បារាំង ដើម្បី​ការពារ​តំណែង ជើង​ឯក​របស់​ខ្លួន​ដោយ​បើក​ឆាក​ប៉ះ​សាធារណរដ្ឋ​ឆែក នៅថ្ងៃទី១៣ ខែ​មិថុនា រួច​ប៉ះ​ទួរគី និង​ក្រូអាត ​ជា​បន្ត​បន្ទាប់ ដើម្បី​ដណ្ដើម​​ពិន្ទុ​តាម​ពូល​ ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ត៕

 

ចុចអាន៖ ដល់​ឆ្នាំ​ប្រកួត​ហើយ តោះ​ទៅ​មើល​ប្រវត្តិ Euro ទាំង​អស់​គ្នា

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport-English