តោះ​! រៀន​ពី​របៀប​បើក​ File ZIP តាម​កម្មវិធី​ Notes លើ​ iPhone

តោះ​! រៀន​ពី​របៀប​បើក​ File ZIP តាម​កម្មវិធី​ Notes លើ​ iPhone

នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9 កម្មវិធី​ Notes បាន​បន្ថែម​នូវ​មុខងារ​ថ្មីៗ​មួយ​ចំនួន​ ដោយ​មួយ​ក្នុង​ចំណោម​នោះ​គឺ​អាច​ឲ្យ​អ្នក​បញ្ចូល​ File ZIP ដែល​ទាញ​យក​ហើយ​ទៅ​ក្នុង​កម្មវិធី​នេះ​​បាន​ដើម្បី​បើក​វា​នៅ​លើ​ iPhone, iPad ឬ​ iPod។

 

តោះ​! រៀន​ពី​របៀប​បើក​ File ZIP តាម​កម្មវិធី​ Notes លើ​ iPhone

 

ខាង​ក្រោម​បង្ហាញ​ពី​វិធី​បញ្ចូល​ File ZIP ដែល​ទាញ​យក​ហើយ​ទៅ​ក្នុង​កម្មវិធី​ Notes ៖

 

១. បើក​កម្មវិធី​ Safari លើ​ឧបករណ៍​ iOS របស់​អ្នក​និង​ចូល​ទៅ​កាន់​វិបសាយ​ដែល​អ្នក​ចង់​ទាញ​យក​ File ZIP។ ឧទាហរណ៍​ថា​ចង់​ទាញ​យក​ File ZIP ​ពី​វិបសាយ​របស់​ មហាវិទ្យាល័យ​ Colorado

 

២. ចុច​លើ​តំណ​ភ្ជាប់​ File ZIP មួយ​ដែល​ចង់​ទាញ​យក​ ដើម្បី​ទាញ​យក​។

 

​​​​​​​​៣. ដោយ​សារ​កម្មវិធី​ Safari មិន​អាច​បើក​ File ប្រភេទ​នេះ​បាន​វា​នឹង​លោត​ផ្ទាំង​ស​មួយ​ ដែល​មាន​ពាក្យ​ថា​ “Open In…” នៅ​ផ្នែក​ខាង​លើ​ខាង​ស្ដាំ។ ចុច​លើ​ពាក្យ​នោះ​ដើម្បី​ចូល​ទៅ​កាន់​ផ្ទាំង​មួយ​ទៀត។

 

៤. ត្រង់​ផ្ទាំង​នេះ​អ្នក​អាច​ជ្រើស​រើស​យក​​កម្ម​វិធី​​ណា​មួយ​ដើម្បី​បើក​ File ZIP។ ក្នុង​ករណី​នេះ​គឺ​អ្នក​ចង់​បើក​វា​ជា​មួយ​កម្មវិធី​ Notes ដូច​នេះ​ចុច​លើ​កម្មវិធី​ Notes។

 

តោះ​! រៀន​ពី​របៀប​បើក​ File ZIP តាម​កម្មវិធី​ Notes លើ​ iPhone

 

៥. នៅ​ពេល​ផ្ទាំង​មួយ​ទៀត​លោត​ឡើង​មក​អ្នក​អាច​ធ្វើ​ការ​បញ្ចូល​អក្សរ​បន្ថែម​ចូល​ទៅ​ក្នុង​ File នោះ​ ដោយ​ឃើញ​មាន​ពាក្យ​ថា​ “Add text to your note…”។ ត្រង់​ពាក្យ​ថា​ “Choose Note” ​យក​ពាក្យ​ថា​ “New Note” ដើម្បី​បង្កើត​ Note ថ្មី​មួយ។

 

៦. ពេល​កំណត់​រួច​រាល់​ចុច​លើ​ពាក្យ​ “Save” ដើម្បី​បញ្ចូល​ File ZIP ទៅ​ក្នុង​កម្មវិធី​ Notes។

 

៧. បន្ត​មក​ទៀត​​បើក​កម្មវិធី​ Notes លើ​ទូរសព្ទ​អ្នក​ឡើង ​រួច​បើក​ Note ថ្មី​ដែល​ទើប​បង្កើត​អម្បាញ់មិញ​នេះ។

 

៨. នៅ​ពេល​ចុច​បើក​នឹង​លោត​ផ្ទាំង​មួយ​ ហើយ​អ្នក​នឹង​ឃើញ​មាន​រូប​សញ្ញា​ ZIP ពណ៌​ខៀវ។ ចុច​លើ​វា​ដើម្បី​ធ្វើ​ការ​ Extract File និង​ដើម្បី​បើក​ File នោះ​អាន។

 

តោះ​! រៀន​ពី​របៀប​បើក​ File ZIP តាម​កម្មវិធី​ Notes លើ​ iPhone

 

បញ្ជាក់​ថា​​ក្រៅ​ពី​កម្មវិធី​ Notes ​​កម្មវិធី​ Mail និង​ iCloud Drive ក៏​អាច​បើក​ File ដែល​ទាញ​យក​លើ​ទូរសព្ទ​បាន​ដែរ​ដោយ​អាច​បើក​បាន​ប្រភេទ​ File ខុសៗ​គ្នា។

 

តោះ​! រៀន​ពី​របៀប​បើក​ File ZIP តាម​កម្មវិធី​ Notes លើ​ iPhone

 

ខាង​ក្រោម​ជា​ប្រភេទ​ File ដែល​អាច​បើក​បាន៖
@ .jpg, .tiff, .gif (រូបភាព​)
@ .doc and .docx (Microsoft Word)
@ .htm and .html (វិបសាយ)
@ .key (Keynote)
@ .numbers (លេខ)
@ .pages (ទំព័រ)
@ .pdf (Preview and Adobe Acrobat)
@ .ppt and .pptx (Microsoft PowerPoint)
@ .txt (អក្សរ)
@ .rtf (rich text format)
@ .vcf (contact information)
@ .xls and .xlsx (Microsoft Excel)
@ .zip
@ .ics
​​​​​​

ចុច​អាន៖ ​វិធី​កែ​ឲ្យ​កម្មវិធី​ប្រតិទិន​លើ​ iPhone ចាប់​ផ្ដើម​​ដោយ​ថ្ងៃ​ចន្ទ​ជំនួស​ថ្ងៃអាទិត្យ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ iDownloadBlog​​​​​​
​​