កម្មវិធី Cha-Ching រួមចំណែក​បង្កើន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​

ភ្នំពេញ​: ​បុគ្គលិក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន និង​កំពុង​ចុះ​ផ្សព្វផ្សាយ​កម្មវិធី ឆា​-​ឈី​ង (Cha-Ching) ដែលជា​ផ្នែក មួយ​នៃ​មូលនិធិ​ព្រូ​ដិ​នស៍ ទៅដល់​កុមារ​ថ្នាក់បឋមសិក្សា​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ។​

​សម្រាប់​រាជធានី​ភ្នំពេញ កម្មវិធី​នេះ​បានចាប់ផ្ដើម​ជា​លើកដំបូង​នៅឯ​សាលាបឋមសិក្សា​បាក់​ទូក ដោយមាន​ការចាក់​បញ្ចាំ​ង​វីដេអូ​គំនូរជីវចល ឆា​-​ឈី​ង ការ​សួរ​សំនួរ ការលេង​ល្បែង​កម្សាន្ត និង​សកម្មភាព​មួយចំនួនទៀត ។​

​ការផ្សព្វផ្សាយ​កម្មវិធី ឆា​-​ឈី​ង នេះ គឺ​ដើម្បី​ឲ្យ​កុមារ​ជា​សិស្សានុសិស្ស​នៅ​កម្ពុជា​បាន​ស្គា​ល់ពី​កម្មវិធី ឆា​-​ឈី​ង ផង ហើយ​ជាពិសេស​ធ្វើ​ឲ្យ​ពួកគាត់​មានចំណេះដឹង​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​លុយកាក់​តាមរយៈ​គោល​គំនិត​ចំនួន​បួន គឺ ការរក​លុយ ការ​សន្សំ ការចំណាយ និង​ការបរិច្ចាគ ។

​អ្នកគ្រូ ម៉ា រី​ណា នៅ​សាលាបឋមសិក្សា​បាក់​ទូក​បាន​ថ្លែងថា ៖ ““​ទៅ​ថ្ងៃ អនាគត សិស្សានុសិស្ស​ចេះ​ចាយវាយ​ត្រឹមត្រូវ ហើយ​បណ្ដុះ គំនិត​មួយទៀត គឺ​គាត់​ចេះ​ចែករំលែក​ដល់​មិត្តភក្តិ និង​អ្នក​នៅក្បែរៗ​គាត់​” ។​

​នាយក​សាលាបឋមសិក្សា​បាក់​ទូក លោក យឹម សុង បាន​មានប្រសាសន៍ថា ៖ “​ក្មេងៗ​សព្វថ្ងៃនេះ វា​មិនសូវ​ចេះ​ទុកដាក់​លុយកាក់ អ៊ីចឹង ចេះតែ​ចាយ​ពាសវាល​ពាសកាល ។ បើ​ព្រូ​ដិ​នស​ល​មានកម្ម​វិធី​ឲ្យ​ក្មេង​សន្សំ​លុយ​អ៊ីចឹង ឃើញថា ល្អ​”​។​

​កម្មវិធី ឆា​-​ឈី​ង មាន​ជា​ខ្សែ​វីដេអូ​គំនូរជីវចល ដែល​មួយ​ភាគ​មាន ៣ នាទី សម្រាប់​កុមារ​អាយុ​ពី ៧ ដល់ ១២ ឆ្នាំ​ទស្សនា ហើយ​មាន​ល្បែង​កម្សាន្ត​បែប​អប់រំ  ដែល​កុមារ​អាច​លេង ឬ​ប្រើប្រាស់​សម្រាប់​ការហាត់​គ្រប់គ្រង​លុយកាក់ ។ ក្នុងនោះ កម្មវិធី ក៏មាន​ជា​ធនធាន​សម្រាប់​សិក្សា​លើ​អ៊ិន​ធឹ​ណិ​ត និង​លំ​ហាត់​នៅផ្ទះ ដែល​លោកគ្រូ អ្នកគ្រូ ឬ​ឪពុកម្ដាយ​អាច​យកទៅ​បង្ហាត់​កូនៗ​ផងដែរ ។

​ឆា​-​ឈី​ង ត្រូវបាន​ចាប់ផ្ដើម​ចាក់​ផ្សាយ​ដំបូង​កាលពី​ខែកញ្ញា ឆ្នាំ ២០១១  ហើយ​បច្ចុប្បន្ន កំពុងតែ​ចាក់ផ្សាយ​នៅលើ​ប៉ុស្តិ៍​ខ្សែកាប Cartoon Network នៅក្នុង​ប្រទេស​ជំ​នួន ៨ ថែម​ទៀតផង​។ នៅក្នុង​ប្រទេស​កម្ពុជា កម្មវិធី​នេះ​ត្រូវបាន​ចាក់​តាម​ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ សៅរ៍  និង​ថ្ងៃអាទិត្យ​។ កម្រង​វីដេអូ​អប់រំ ឆា​-​ឈី​ង អាច​ទស្សនា​តាម គេហទំព័រ www.cha-ching.com និង​Youtube ផងដែរ​។ ខ្សែ​វីដេអូ​គំនូរជីវចល​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ត្រូវបាន​បង្កើត​ឡើងជា ១០ ភាសា ក្នុងនោះ​មាន​ទាំង​ភាសា​ខ្មែរ​ផងដែរ ។​

លោក ទូច ថា​វរិ​ទ្ធិ ប្រធាន​ទទួលបន្ទុក​កិច្ចការ​ទំនាក់ទំនងរ​ដ្ឋា​ភិ​បាល ក្រុមហ៊ុន​ព្រូ​ដិ​នស​ល បាន​មានប្រសាសន៍ថា​៖ “​សារសំខាន់​នៃ​កម្មវិធី​អប់រំ​គំនូរជីវចល ដែល​យើង​ហៅថា ឆា​-​ឈី​ង​នេះ គឺ​បង្ហាញ​ឲ្យ​កុមារ​ឃើញ​នូវ​ទិដ្ឋភាព​ផ្សេងៗ នៃ​ការ​គ្រប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ក្មេងៗ ។ ក្មេងៗ​គឺ​គាត់​ត្រូវ​គិត​អំពី​គំនិត​បួន នៅក្នុង​កម្មវិធី​នោះ ។ ទីមួយ គឺ​រកលុយ ថា​តើ​គាត់​រកលុយ​ពី​ណា​មក​បាន ទី​ពី​គឺ​ការចាយ នៅពេល​គាត់​ចាយ តើ​ចាយ​របៀប​ម៉េច​? កុំ​ឲ្យ​នឹកឃើញ​ចេះតែ​ចាយ គាត់​ត្រូវ​ចេះ​គិត ។ ហើយ​ទី​បី ឲ្យ​ចេះ​សន្សំ ។ អ៊ីចឹង​មុននឹង​គាត់​ចង់​ចាយ គាត់​ត្រូវ​គិតថា គាត់​ត្រូវ​ចេះ​សន្សំ ហើយ​ទី​បួន ពេល​គាត់​មាន​ថវិកា គាត់​សន្សំ​បាន​ហើយ មិនមែន​ត្រឹមតែ​ទុក​តែ​ខ្លួនឯង​ទេ ត្រូវ​ជួយ​សហគមន៍​វិញ​”​។​

​ជាមួយនឹង​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ កុមារ​នឹង​អាច​បោះជំហាន​ទៅមុខ ទៅរក​អនាគត​ដ៏​ជោគជ័យ ហើយ កម្មវិធី ឆា​-​ឈី​ង ​នឹងចូលរួម​ចំណែក​ជួយ​បំពាក់បំប៉ន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ ។  

កម្មវិធី Cha-Ching រួមចំណែក​បង្កើន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​

កម្មវិធី Cha-Ching រួមចំណែក​បង្កើន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​

កម្មវិធី Cha-Ching រួមចំណែក​បង្កើន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កុមារ​