នគរបាល​ប៉ុស្តិ៍​សន្លុង ឃាត់ខ្លួន​មនុស្ស​៥​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា​

កណ្តាល: សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​សន្លុង​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន មនុស្ស​៥​នាក់ ពីបទ​ហិង្សាដោយ​ចេតនា​។ ហេតុការណ៍​នេះ​បានកើត​​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី១៨ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាលខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ថៃ សុភា​ន់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ នៅភូមិ សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​របួស បែក​ក្រោម​ភ្នែកខាងស្តាំ​២​កន្លែង​)​។ ចំណែក​ជនដៃដល់​មាន​គ្នា​៥​នាក់​១.​ឈ្មោះ​ថើ ចាន់​ធឿន ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាលខេត្តកណ្តាល​។​២.​ឈ្មោះ ធឿន ថេ​ង ភេទ​ប្រុស ២៨​ឆ្នាំ នៅ​ភូមិ​សន្លុង ឃុំសន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​៣.​ឈ្មោះ ពឹង គឹម​ហ៊ាន់ ភេទ​ប្រុសអាយុ៣២​ឆ្នាំ នៅ​ភូមិ​ស្វា​ត់​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាលខេត្តកណ្តាល ។​៤.​ឈ្មោះ គាង កៀន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ភូមិស្វាយ​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល ។​និង​៥.ឈ្មោះ ជា រតនា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ នៅ​ភូមិ​ស្វាយ​អាត់​ក្រោម ឃុំ​ព្រែ​កតា​មាក់ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។​

​មុនពេល​កើតហេតុ ឈ្មោះ​ថៃ សុភា​ន់ បាន​ជិះ​ម៉ូតូ​ចេញពី​រោងចក្រ​7NG ឆ្ពោះទៅ​ផ្ទះ​នៅភូមិ​សន្លុង ឃុំ​សន្លុង ពេល​ទៅជិត​ដល់​ថ្នល់កែង​មាន​ម៉ូតូ​២​គ្រឿង​ជិះ​គ្នា​៣​នាក់មានឈ្មោះ ពឹង គឹម​ហ៊ាន់ ឈ្មោះ គាង កៀន និង​ឈ្មោះ ជា រតនា បន្ទាប់មកឈ្មោះថៃ សុភា​ន់​ក៏​ស៊ី​ផ្លេ​​ហើយ​ជិះ​វ៉ា​ម៉ូតូ​២​គ្រឿង​នោះ​ទៅមុន លុះ​មកដល់ថ្នល់កែង ចំណុច ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ឈ្មោះ ថៃ សុភា​ន់ ក៏​ឈប់​ម៉ូតូបន្ទាប់មក​ម៉ូតូ​២​គឿង​នោះ​ក៏​ជិះ​មក​ទាន់​ហើយ​ឈប់ ឈ្មោះ ជា រតនា បាននិយាយថា ផ្លូវ​មួយ​គំនរ​មិន​ជិះ​ទៅ ចាំបាច់​ស៊ី​ផ្លេ​ធ្វើ​អី រួច​ឈ្មោះ ពឹង គឹម​​ហ៊ាន់ ក៏ច្រាន ឈ្មោះ ថៃ សុភា​ន់ ដួល​លើ​ម៉ូតូ ភ្លាមនោះ ឈ្មោះ គាង កៀន ឈ្មោះ ពឹង គឹមហ៊ាន់ និង​ឈ្មោះ ជា រតនា ក៏​វាយ​លើ​ឈ្មោះ ថៃ សុភា​ន់ បណ្តាល​ឲ្យ​រងរបួស​ក្រោមភ្នែក​ខាងស្តាំ ។

​ស្របពេលនោះ​ឈ្មោះ ថើ ចាន់​ធឿន និង​ឈ្មោះ ធឿន ថេ​ង បាន​ជិះ​ម៉ូតូ​មក ហើយឈ្មោះ ថៃ សុភា​ន់ ក៏​ស្រែក​ឲ្យ​ជួយ ពេលនោះ​ឈ្មោះ ថើ ចាន់​ធឿន ឈ្មោះ ធឿនថេ​ង ក៏​ចូលទៅ​ជួយ​ឃាត់​ហើយ​ក៏បាន​ប្រតាយប្រតប់​វាយតប់​គ្នា ជាមួយ​ឈ្មោះពឹង គឹម​ហ៊ាន់ ឈ្មោះ គាង កៀន ​និង​ឈ្មោះ ជា រតនា បាន​បន្តិចក្រោយមក​ស​មត្ថ​កិច្ច នគរបាល​ប៉ុស្តិ៍​សន្លុង​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​អ្នក​ទាំង​៥​នាក់​បញ្ជូនមកអធិការដ្ឋាន​​នគរបាល​ស្រុក​ដើម្បី​អនុវត្តតាម​នីតិវិធី ។​ចំពោះ ឈ្មោះ ថៃ សុភាន​បញ្ជូនទៅ​ពេទ្យ​ឯកជន​ដើម្បី​ព្យាបាល​ដេរ​បួស​៕​

នគរបាល​ប៉ុស្តិ៍​សន្លុង ឃាត់ខ្លួន​មនុស្ស​៥​នាក់  ពីបទ​ហិង្សា​ដោយ​ចេតនា​