ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​តុលាការ

កណ្តាល:  បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ពញាឮ តាម​ដីកា​របស់​សាលាដំបូង​របស់ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់ពី​មានការស្រាវជ្រាវ ។​

​ការចាប់ខ្លួន​ជនជាប់ចោទ សមត្ថកិច្ច​បាន​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ១២៥០.​ដ​ចនខ ចុះ​ថ្ងៃទី​០២​ខែ​០៩​ឆ្នាំ​២០១០ ។ នៅ​ចំណុច ភូមិ​ពោធិ​តូច​ឃុំ​កំពង់លួង ស្រុក​ពញាឮ ខេត្តកណ្តាល ក្នុងនោះ​កម្លាំង​ជំនាញ​បាន​កិច្ចសហការ​ជាមួយអធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​

​ជនជាប់ចោទ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​នៃ សំ​អូន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំមុខរបរ​ជាងទង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​អន្លុង់វែង ខេត្តព្រះវិហារ​។​

​ពីបទ​៖ បង្ក​របួស​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​ពោធិ​តូច ឃុំ​កំពង់​លួង ស្រុក​ពញាឮខេត្តកណ្តាល កាលពី​ថ្ងៃទី​១៨​ខែ​១០​ឆ្នាំ​២០០៩​។ ករណីនេះ​សមត្ថកិច្ច​កំពុង​បន្តចាត់ការ​តាម​នីតិវិធី​ទៅ​សាលាដំបូង​ខេត្ត​៕​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​តុលាការ