អាជីវករ​លក់ដូរ​នៅលើ​ឆ្នេរ​សារ​ធា​រណៈ​របស់​រដ្ឋ នៅ​ខេត្ត​ព្រះសីហនុ ស្នើសុំ​រដ្ឋសភា អន្ដរាគមន៍​បញ្ឈប់​ការរុះរើ​តូប​

ភ្នំពេញ: ប្រជាពលរដ្ឋ​ជា​អាជីវករ​មកពី​សហគម​ន៏​ចំនួន​៣ ក្នុង​ខេត្ត​ព្រះសីហនុ បានមក​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ដើម្បី​ស្នើសុំ​រដ្ឋសភា ពិសេស សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ប្រធានរដ្ឋសភា ជួយ​ធ្វើ​អន្តរាគមន៍​បញ្ឈប់​ការរុះរើ​តូប​លក់ដូរ​របស់​ពួកគាត់ នៅ​លើដី​ឆ្នេរ​សាធារណៈ ដែល​អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឲ្យ​លក់ដូរ​តទៅទៀត​។​

​នៅពេល​មកដល់​មុខ​វិមាន​រដ្ឋសភា អាជីវករ​ម្នាក់​បាន​និយាយថា ប្រសិនបើ​អាជ្ញាធរ រុះរើ​តូប​របស់​ពួកគាត់ នោះ​ពួកគាត់​នឹងមិន​មានមុខ​របរ​ចិញ្ចឹមជីវិត ទៀត​ទេ​។ ប្រជាពលរដ្ឋ​បានស្នើ​សុំ​ឲ្យ ក្រុមការងារ​រៀបចំ​តំបន់ឆ្នេរ មេត្តា​ពិចារណា បើ​មានតែ​សួនច្បារ​ស្អាត ហើយ​ប្រជាពលរដ្ឋ​ដាច់បាយ តើ​យក​មួយណា​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ថា សុំ​ឲ្យ​អាជ្ញាធរ​រៀបចំ​តូប​នៅ​ទីនោះ​ឲ្យ​មាន​ស្តង់ដា ហើយ​ពួកគាត់​សុខចិត្ត​ជួល​តូប​ពី​អាជ្ញាធរ​វិញ នេះ​ជា​មធ្យោបាយ​ចំណេញ​ទាំងអស់គ្នា​។​

​នៅពេល​មាន​វត្តមាន​ប្រជាពលរដ្ឋ​មកដល់​មុខ​វិមាន​រដ្ឋសភា លោកស្រី ឡោក ខេង និង លោក ជា ប៉ូច ជា​តំណាងរាស្ត្រ និង​សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា បាន​ចេញទៅ​ជួប​ក្រុម​ប្រជាពលរដ្ឋ និង​បានស្នើ​ដល់ ប្រជាពលរដ្ឋ​ចាត់​តំណាង​ចំនួន​៥​នាក់ ចូល​យក​ញត្តិ​មក​ដា​ក់នៅ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​នៃ​រដ្ឋសភា ដើម្បី​គណៈកម្មការ​នេះ​ពិនិត្យ​រៀបចំ​បញ្ជូនទៅ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយ​ធ្វើ​អន្តរាគមន៍ ទៅកាន់​ផ្នែក​ពាក់ព័ន្ធ​បន្តទៀត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការរុះរើ​សំណង់​អាជីវកម្ម​នៅលើ​ដី​ចំណី​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ ក្នុង​ខេត្ត​ព្រះសីហនុ​ដោយ​ស្នើ​ដល់​អាជីវករ​លក់ដូរ​ក្នុង​ទីតាំង​ទាំង​៣​ខាងលើ​រុះរើ​សំណង់ អាជីវកម្ម​របស់ខ្លួន​ចេញ ចាប់​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ជា​កំហិត ដើម្បី​យក​ទីតាំង​នោះ ធ្វើជា​សួនច្បារ​សាធារណៈ​៕