សាលា​ឧ​ទ្ធ​រស​ម្រេច​ដោះលែង​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​និង​ការសម្លាប់​អ្នកកាសែត​នៅ​ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង: តុលាកា​សាលា​ឧ​ទ្ធ​រ​បានសម្រេច លើកលែង​ការចោទប្រកាន់​ជនសង្ស័យ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការសម្លាប់​អ្នកកាសែត​ម្នាក់ នៅក្នុង​ខេត្តកំពង់ឆ្នាំង​កាលពី​ជាង​១​ឆ្នាំមុន​។ ការសម្រេច​នេះ​ធ្វើអោយ​ក្រុមគ្រួសារ​ជនរងគ្រោះ មន្ត្រី​សិទ្ធិមនុស្ស និង សមត្ថកិច្ច​ផង បាន​សំដែង​នូវ​ការមិន​ពេញចិត្ត និង បាន​សំណូមពរ ដល់​ក្រសួងយុត្តិធម៌​មេត្តាជួយ​ពិនិត្យ មើល​សំណុំរឿង​មួយ​នេះ​ឡើងវិញ ដើម្បី​ផ្តល់​យុត្តិធម៌ ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

​ជនសង្ស័យ​ដែល​ត្រូវ​សាលា​ឧ​ទ្ធ​រស​ម្រេច​លើកលែង​ការចោទប្រកាន់​នេះ យ៉ង់ ភា​ឡេង អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។​

​គួ​រំ​ឮ​កថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤ មាន​ជនសង្ស័យ​មួយក្រុម គ្នា​ជាង​១០​នាក់ បានធ្វើ​សកម្មភាព​ព្រួត​វាយ ទៅលើ​អ្នកកាសែត​មាគ៌ា​កម្ពុជា​ម្នាក់​ឈ្មោះ​សួន ចាន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី បណ្តាលអោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត ដែល​ចូលទៅ​ជួយ ឈ្មោះ​សួន ចាន់ ក៏ត្រូវ​ក្រុម​នេះ វាយ​អោយ​របួស​ផងដែរ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​អះអាងថា ករណីនេះ​គឺ​ផ្តើមចេញពី​រឿង​គំនុំ​ដោយសារតែ​ក្នុង​រយះពេល​កន្លងទៅ​ឈ្មោះ​សួន ចាន់ បាន​ចុះទៅ​ថត​សកម្មភាព​ឆក់​ត្រី​និង​សកម្មភាព​ប្រ​ព្រឹ​ត​បទល្មើស​នេសាទ​ផ្សេងៗ​ទៀត​យកមក​ចុះផ្សាយ​នៅលើ​ទំព័រ​កាសែត​របស់ខ្លួន និង បាន​បញ្ជូន​រូបភាព​ទាំងនោះ​ទៅអោយ​កាសែត​ក្នុងស្រុក​មួយចំនួន​ចុះផ្សាយ​ផងដែរ​។​

​ក្រោយ​ពេលធ្វើ​សកម្មភាព​ជនសង្ស័យ​ទាំងអស់​បាន​រត់គេចខ្លួន​ដោយឡែក​ឈ្មោះ យ៉ង់ ភា​ឡេង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៤ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​រត់គេចខ្លួន​ពី​មូលដ្ឋាន​អស់​រយៈពេល​ជិត​១​ឆ្នាំ​។​

​ជនសង្ស័យ​រូបនេះ ត្រូវ​តុលាកា​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ និង សង​ប្រាក់​ទៅ​ក្រុមគ្រួសារ​ជនរងគ្រោះ​ចំនួន​៥​លាន​រៀល​។ ប៉ុ​ន្ត​ជនសង្ស័យ​ឈ្មោះ​យ៉ង់ ភា​ឡេង មិន​សុខ​ចិត្តបាន​ប្តឹង​ទាស់​ទៅនឹង​ការសម្រេច​របស់​តុលាកា​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។

​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ តុលាកា​សាលា​ឧ​ទ្ធ​រ​បាន​លើកយក​សំណុំ​រឿងនេះ​មក​បើក​សវន​កា​ជុំនំជម្រះ ដោយ​មិនបាន​ជូនដំណឹង​មក​ដើមបណ្តឹង​រដ្ឋប្បវេណី​ឡើយ (​ធ្វើ​កំបាំងមុខ​) និង បានសម្រេច​លើកលែង​ការចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ​យ៉ង់ ភា​ឡេង​ផងដែរ​។ ឈ្មោះ​យ៉ង់ ភា​ឡេង ត្រូវបាន​តុលាកា​ចេញ​ដីកា​ដោះលែង​អោយមាន​សិរី​ភាព នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦៕​

សាលា​ឧ​ទ្ធ​រស​ម្រេច​ដោះលែង​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​និង​ការសម្លាប់​អ្នកកាសែត​នៅ​ខេត្តកំពង់ឆ្នាំង​

សាលា​ឧ​ទ្ធ​រស​ម្រេច​ដោះលែង​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​និង​ការសម្លាប់​អ្នកកាសែត​នៅ​ខេត្តកំពង់ឆ្នាំង​

សាលា​ឧ​ទ្ធ​រស​ម្រេច​ដោះលែង​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​និង​ការសម្លាប់​អ្នកកាសែត​នៅ​ខេត្តកំពង់ឆ្នាំង​